Quran Apps in many lanuages:

Surah Yusuf Ayahs #12 Translated in Khmer

إِذْ قَالُوا لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰ أَبِينَا مِنَّا وَنَحْنُ عُصْبَةٌ إِنَّ أَبَانَا لَفِي ضَلَالٍ مُبِينٍ
នៅពេល ដែលពួកគេនិយាយថា យូសុហ្វព្រមទាំងប្អូនប្រុសរបស់គេ គឺពិតជាទីស្រឡាញ់បំផុតចំពោះបិតា របស់ពួកយើងលើសពីពួកយើង ហើយពួកយើងគឺជាក្រុមកនតែមួយ ការពិត បិតារបស់ពួក យើងពិតជាស្ថិតក្នុងការភាន់ច្រលំមួយដ៏ច្បាស់លាស់ណាស់
اقْتُلُوا يُوسُفَ أَوِ اطْرَحُوهُ أَرْضًا يَخْلُ لَكُمْ وَجْهُ أَبِيكُمْ وَتَكُونُوا مِنْ بَعْدِهِ قَوْمًا صَالِحِينَ
ចូរពួកអ្នកធ្វើឃាតយូសុហ្វទៅ ឬមួយពួកអ្នកចោលវានៅលើទឹកដីមួយទៅ ដើម្បីឱ្យទឹកមុខបិតាពួកអ្នកបែរ និងវិលស្មោះទៅ កាន់ពួកអ្នកវិញ ហើយបន្ទាប់ពីវាមក ពួកអ្នកនឹងក្លាយទៅជាក្រុមមនុស្សមួយដែលល្អឡើងវិញ
قَالَ قَائِلٌ مِنْهُمْ لَا تَقْتُلُوا يُوسُفَ وَأَلْقُوهُ فِي غَيَابَتِ الْجُبِّ يَلْتَقِطْهُ بَعْضُ السَّيَّارَةِ إِنْ كُنْتُمْ فَاعِلِينَ
អ្នកនិយាយម្នាក់ក្នុងចំណោមពួកគេថា ចូរពួកអ្នកកុំធ្វើឃាតយូសុហ្វ ក៏ប៉ុន្តែចូរពួកអ្នកបោះ វាទៅក្នុងបាតអណ្តូងដ៏ងងឹត ដែលពួកធ្វើដំណើរខ្លះនឹងរើសវា ប្រសិនបើពួកអ្នកជាអ្នកដែលធ្វើ នោះ
قَالُوا يَا أَبَانَا مَا لَكَ لَا تَأْمَنَّا عَلَىٰ يُوسُفَ وَإِنَّا لَهُ لَنَاصِحُونَ
ពួកគេថា ឱបិតារបស់ពួកយើង! ហេតុអ្វីបានជាបិតាមិនជឿពួកយើងនៅលើរឿង យូសុហ្វនេះ ទោះបីជាពួកយើងគឺពិតជាពួកអ្នកដែលវិស្សាសភាព (អ្នកដែលប្រាថ្នាល្អ) សំរាប់វា ក៏ដោយ
أَرْسِلْهُ مَعَنَا غَدًا يَرْتَعْ وَيَلْعَبْ وَإِنَّا لَهُ لَحَافِظُونَ
សូមបិតាបញ្ជូនវាឱ្យចូលរួមជាមួយពួកយើងនាថ្ងៃស្អែក វានឹងទទួលទាន ព្រម ទាំងរត់លេងកំសាន្តសប្បាយ ហើយពួកយើងពិតជាអ្នកដែលការពារវាយ៉ាងប្រាកដ

Choose other languages: