Quran Apps in many lanuages:

Surah Yusuf Ayahs #15 Translated in Khmer

قَالُوا يَا أَبَانَا مَا لَكَ لَا تَأْمَنَّا عَلَىٰ يُوسُفَ وَإِنَّا لَهُ لَنَاصِحُونَ
ពួកគេថា ឱបិតារបស់ពួកយើង! ហេតុអ្វីបានជាបិតាមិនជឿពួកយើងនៅលើរឿង យូសុហ្វនេះ ទោះបីជាពួកយើងគឺពិតជាពួកអ្នកដែលវិស្សាសភាព (អ្នកដែលប្រាថ្នាល្អ) សំរាប់វា ក៏ដោយ
أَرْسِلْهُ مَعَنَا غَدًا يَرْتَعْ وَيَلْعَبْ وَإِنَّا لَهُ لَحَافِظُونَ
សូមបិតាបញ្ជូនវាឱ្យចូលរួមជាមួយពួកយើងនាថ្ងៃស្អែក វានឹងទទួលទាន ព្រម ទាំងរត់លេងកំសាន្តសប្បាយ ហើយពួកយើងពិតជាអ្នកដែលការពារវាយ៉ាងប្រាកដ
قَالَ إِنِّي لَيَحْزُنُنِي أَنْ تَذْهَبُوا بِهِ وَأَخَافُ أَنْ يَأْكُلَهُ الذِّئْبُ وَأَنْتُمْ عَنْهُ غَافِلُونَ
គាត់ថា ជាការពិតណាស់ ករណីដែលពួកអ្នកនាំវាទៅនោះ ពិតជានឹងផ្តល់កង្វល់កង្វាយដល់យើង ហើយ យើងខ្លាចក្រែងសត្វឆ្កែចចកនឹងស៊ីវា ហើយនៅខណៈនោះ ពួកអ្នកទាំងអស់គ្នា គឺជាអ្នកដែល ធ្វេសប្រហែសអំពីវា
قَالُوا لَئِنْ أَكَلَهُ الذِّئْبُ وَنَحْنُ عُصْبَةٌ إِنَّا إِذًا لَخَاسِرُونَ
ពួកគេនិយាយថា ប្រសិនបើសត្វឆ្កែចចកបានស៊ីវា ខណៈដែលពួក យើងមានគ្នាច្រើន ពេលនោះ ពួកយើងច្បាស់ជាពួកអ្នកដែលខាតបង់យ៉ាងពិតប្រាកដមែន
فَلَمَّا ذَهَبُوا بِهِ وَأَجْمَعُوا أَنْ يَجْعَلُوهُ فِي غَيَابَتِ الْجُبِّ ۚ وَأَوْحَيْنَا إِلَيْهِ لَتُنَبِّئَنَّهُمْ بِأَمْرِهِمْ هَٰذَا وَهُمْ لَا يَشْعُرُونَ
លុះនៅពេលដែលពួកគេបាននាំគេទៅ ហើយពួកគេបានរួបរួមគ្នានឹងទំលាក់គេទៅក្នុងបាត អណ្តូងជ្រៅ។ ហើយយើងក៏បានវ៉ាហ៊ីទៅកាន់គេ អ្នកនឹងផ្តល់ដំណឹងទៅពួកគេទាំងនោះ វិញ តាមកិច្ចការរបស់ពួកគេនេះ ពួកគេមិនដឹងខ្លួនឡើយ

Choose other languages: