Quran Apps in many lanuages:

Surah Yusuf Ayahs #13 Translated in Khmer

اقْتُلُوا يُوسُفَ أَوِ اطْرَحُوهُ أَرْضًا يَخْلُ لَكُمْ وَجْهُ أَبِيكُمْ وَتَكُونُوا مِنْ بَعْدِهِ قَوْمًا صَالِحِينَ
ចូរពួកអ្នកធ្វើឃាតយូសុហ្វទៅ ឬមួយពួកអ្នកចោលវានៅលើទឹកដីមួយទៅ ដើម្បីឱ្យទឹកមុខបិតាពួកអ្នកបែរ និងវិលស្មោះទៅ កាន់ពួកអ្នកវិញ ហើយបន្ទាប់ពីវាមក ពួកអ្នកនឹងក្លាយទៅជាក្រុមមនុស្សមួយដែលល្អឡើងវិញ
قَالَ قَائِلٌ مِنْهُمْ لَا تَقْتُلُوا يُوسُفَ وَأَلْقُوهُ فِي غَيَابَتِ الْجُبِّ يَلْتَقِطْهُ بَعْضُ السَّيَّارَةِ إِنْ كُنْتُمْ فَاعِلِينَ
អ្នកនិយាយម្នាក់ក្នុងចំណោមពួកគេថា ចូរពួកអ្នកកុំធ្វើឃាតយូសុហ្វ ក៏ប៉ុន្តែចូរពួកអ្នកបោះ វាទៅក្នុងបាតអណ្តូងដ៏ងងឹត ដែលពួកធ្វើដំណើរខ្លះនឹងរើសវា ប្រសិនបើពួកអ្នកជាអ្នកដែលធ្វើ នោះ
قَالُوا يَا أَبَانَا مَا لَكَ لَا تَأْمَنَّا عَلَىٰ يُوسُفَ وَإِنَّا لَهُ لَنَاصِحُونَ
ពួកគេថា ឱបិតារបស់ពួកយើង! ហេតុអ្វីបានជាបិតាមិនជឿពួកយើងនៅលើរឿង យូសុហ្វនេះ ទោះបីជាពួកយើងគឺពិតជាពួកអ្នកដែលវិស្សាសភាព (អ្នកដែលប្រាថ្នាល្អ) សំរាប់វា ក៏ដោយ
أَرْسِلْهُ مَعَنَا غَدًا يَرْتَعْ وَيَلْعَبْ وَإِنَّا لَهُ لَحَافِظُونَ
សូមបិតាបញ្ជូនវាឱ្យចូលរួមជាមួយពួកយើងនាថ្ងៃស្អែក វានឹងទទួលទាន ព្រម ទាំងរត់លេងកំសាន្តសប្បាយ ហើយពួកយើងពិតជាអ្នកដែលការពារវាយ៉ាងប្រាកដ
قَالَ إِنِّي لَيَحْزُنُنِي أَنْ تَذْهَبُوا بِهِ وَأَخَافُ أَنْ يَأْكُلَهُ الذِّئْبُ وَأَنْتُمْ عَنْهُ غَافِلُونَ
គាត់ថា ជាការពិតណាស់ ករណីដែលពួកអ្នកនាំវាទៅនោះ ពិតជានឹងផ្តល់កង្វល់កង្វាយដល់យើង ហើយ យើងខ្លាចក្រែងសត្វឆ្កែចចកនឹងស៊ីវា ហើយនៅខណៈនោះ ពួកអ្នកទាំងអស់គ្នា គឺជាអ្នកដែល ធ្វេសប្រហែសអំពីវា

Choose other languages: