Quran Apps in many lanuages:

Surah Yusuf Ayahs #80 Translated in Khmer

فَبَدَأَ بِأَوْعِيَتِهِمْ قَبْلَ وِعَاءِ أَخِيهِ ثُمَّ اسْتَخْرَجَهَا مِنْ وِعَاءِ أَخِيهِ ۚ كَذَٰلِكَ كِدْنَا لِيُوسُفَ ۖ مَا كَانَ لِيَأْخُذَ أَخَاهُ فِي دِينِ الْمَلِكِ إِلَّا أَنْ يَشَاءَ اللَّهُ ۚ نَرْفَعُ دَرَجَاتٍ مَنْ نَشَاءُ ۗ وَفَوْقَ كُلِّ ذِي عِلْمٍ عَلِيمٌ
រួចមក យូសុហ្វបានចាប់ផ្តើម(ឆែក)បន្ទុករបស់ ពួកគេមុនបន្ទុករបស់ប្អូនប្រុសគេ។ ក្រោយមក គេក៏បានយកពែងនោះចេញពីបន្ទុករបស់ ប្អូនប្រុសរបស់គេ។ ប្រៀបដូចទាំងនេះហើយ ដែលយើងបានផ្តល់ល្បិចកលសំរាប់យូសុហ្វ។ គេនឹងមិនអាចយកប្អូនប្រុសបង្កើតរបស់គេ តាមរាជាបញ្ញតិបានឡើយ លើកលែងតែ អល់ឡោះប្រាថ្នា។ យើងនឹងលើកកំពស់នូវឋានៈទាំងឡាយចំពោះអ្នកដែលយើងមានបំណង ប្រាថ្នា។ ហើយនៅពីលើរាល់អ្នកដែលមានវិជ្ជា លោកជាអ្នកដែលដឹងបំផុត
قَالُوا إِنْ يَسْرِقْ فَقَدْ سَرَقَ أَخٌ لَهُ مِنْ قَبْلُ ۚ فَأَسَرَّهَا يُوسُفُ فِي نَفْسِهِ وَلَمْ يُبْدِهَا لَهُمْ ۚ قَالَ أَنْتُمْ شَرٌّ مَكَانًا ۖ وَاللَّهُ أَعْلَمُ بِمَا تَصِفُونَ
ពួកគេថា ប្រសិនបើគេលួច គឺបងប្រុសរបស់គេក៏បានលួចយ៉ាងប្រាកដកាលពីពេលមុននោះដែរ រួច មកយូសុហ្វក៏បានលាក់រឿងនេះនៅក្នុងខ្លួនរបស់គេ ហើយគេមិនទាន់បង្ហាញរឿងនេះទៅ ពួកគេនោះទេ។ យូសូហ្វនិយាយថា ពួកទាំងឡាយទេដែលអាក្រក់ខាងស្ថានភាព។ ហើយ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកពិពណ៌នា
قَالُوا يَا أَيُّهَا الْعَزِيزُ إِنَّ لَهُ أَبًا شَيْخًا كَبِيرًا فَخُذْ أَحَدَنَا مَكَانَهُ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ
ពួកគេនិយាយថា ឱលោកម្ចាស់អើយ! ការពិតជនម្នាក់នេះ មានបិតាម្នាក់ចាស់ជរាខ្លាំងណាស់ ហេតុនេះ សូមលោកចាប់យកម្នាក់ នៃពួកយើងជំនួសគេទៅ។ ការពិតយើងឃើញអ្នកក្នុងចំណោមពួកដែលសាងកុសល
قَالَ مَعَاذَ اللَّهِ أَنْ نَأْخُذَ إِلَّا مَنْ وَجَدْنَا مَتَاعَنَا عِنْدَهُ إِنَّا إِذًا لَظَالِمُونَ
យូសុហ្វបានថា សូមជ្រកកោននឹងអល់ឡោះ! ដែលយើងនឹងចាប់យកក្រៅពីអ្នកដែល យើងបានជួបប្រទះនូវប្រដាប់ប្រដារបស់យើងនៅជាមួយគេ ពុំនោះទេ យើងពិតជាពពួក អយុត្តិធម៌យ៉ាងប្រាកដ
فَلَمَّا اسْتَيْأَسُوا مِنْهُ خَلَصُوا نَجِيًّا ۖ قَالَ كَبِيرُهُمْ أَلَمْ تَعْلَمُوا أَنَّ أَبَاكُمْ قَدْ أَخَذَ عَلَيْكُمْ مَوْثِقًا مِنَ اللَّهِ وَمِنْ قَبْلُ مَا فَرَّطْتُمْ فِي يُوسُفَ ۖ فَلَنْ أَبْرَحَ الْأَرْضَ حَتَّىٰ يَأْذَنَ لِي أَبِي أَوْ يَحْكُمَ اللَّهُ لِي ۖ وَهُوَ خَيْرُ الْحَاكِمِينَ
នៅពេលដែលពួកគេបានអស់សង្ឃឹមពីរឿងនេះមក ពួក គេបានដកខ្លួនចេញ ដើម្បីពិភាក្សាសង្គ្រោះ។ ម្នាក់បងគេនៃពួកគេនោះថា តើពួកអ្នក មិនទាន់ដឹងទេឬថា បិតារបស់ពួកអ្នក ពិតជាបានយកលើពួកអ្នកនូវចំណងកិច្ចសន្យា មួយអំពីអល់ឡោះហើយកាលពីមុន ដែលពួកអ្នកបានធ្វេសប្រហែសក្នុងរឿងយូសុហ្វ? ដូច្នេះ យើងមិនអាចចាកចេញពីទឹកដីនេះបានទេ លុះត្រាតែបិតាយើងអនុញ្ញាតឱ្យយើង ឬទាល់តែអល់ឡោះវិនិច្ឆ័យឱ្យយើង លោកជាអ្នកដែលវិនិច្ឆ័យដ៏ប្រសើរជាងគេបង្អស់

Choose other languages: