Quran Apps in many lanuages:

Surah Yusuf Ayahs #83 Translated in Khmer

قَالَ مَعَاذَ اللَّهِ أَنْ نَأْخُذَ إِلَّا مَنْ وَجَدْنَا مَتَاعَنَا عِنْدَهُ إِنَّا إِذًا لَظَالِمُونَ
យូសុហ្វបានថា សូមជ្រកកោននឹងអល់ឡោះ! ដែលយើងនឹងចាប់យកក្រៅពីអ្នកដែល យើងបានជួបប្រទះនូវប្រដាប់ប្រដារបស់យើងនៅជាមួយគេ ពុំនោះទេ យើងពិតជាពពួក អយុត្តិធម៌យ៉ាងប្រាកដ
فَلَمَّا اسْتَيْأَسُوا مِنْهُ خَلَصُوا نَجِيًّا ۖ قَالَ كَبِيرُهُمْ أَلَمْ تَعْلَمُوا أَنَّ أَبَاكُمْ قَدْ أَخَذَ عَلَيْكُمْ مَوْثِقًا مِنَ اللَّهِ وَمِنْ قَبْلُ مَا فَرَّطْتُمْ فِي يُوسُفَ ۖ فَلَنْ أَبْرَحَ الْأَرْضَ حَتَّىٰ يَأْذَنَ لِي أَبِي أَوْ يَحْكُمَ اللَّهُ لِي ۖ وَهُوَ خَيْرُ الْحَاكِمِينَ
នៅពេលដែលពួកគេបានអស់សង្ឃឹមពីរឿងនេះមក ពួក គេបានដកខ្លួនចេញ ដើម្បីពិភាក្សាសង្គ្រោះ។ ម្នាក់បងគេនៃពួកគេនោះថា តើពួកអ្នក មិនទាន់ដឹងទេឬថា បិតារបស់ពួកអ្នក ពិតជាបានយកលើពួកអ្នកនូវចំណងកិច្ចសន្យា មួយអំពីអល់ឡោះហើយកាលពីមុន ដែលពួកអ្នកបានធ្វេសប្រហែសក្នុងរឿងយូសុហ្វ? ដូច្នេះ យើងមិនអាចចាកចេញពីទឹកដីនេះបានទេ លុះត្រាតែបិតាយើងអនុញ្ញាតឱ្យយើង ឬទាល់តែអល់ឡោះវិនិច្ឆ័យឱ្យយើង លោកជាអ្នកដែលវិនិច្ឆ័យដ៏ប្រសើរជាងគេបង្អស់
ارْجِعُوا إِلَىٰ أَبِيكُمْ فَقُولُوا يَا أَبَانَا إِنَّ ابْنَكَ سَرَقَ وَمَا شَهِدْنَا إِلَّا بِمَا عَلِمْنَا وَمَا كُنَّا لِلْغَيْبِ حَافِظِينَ
ចូរពួកអ្នកវិលត្រលប់ទៅកាន់បិតារបស់ពួកអ្នក រួចមក ចូរពួកអ្នកថា ឱបិតារបស់ ពួកយើង! ជាការពិតណាស់បុត្រារបស់បិតាបានលួច ហើយពួកយើងមិនបានធ្វើជា សាក្សីទេ ក្រៅពីអ្វីដែលពួកយើងបានដឹង ហើយសំរាប់អាថ៌កំបាំង ពួកយើងក៏មិនអាច ការពារបានទេ
وَاسْأَلِ الْقَرْيَةَ الَّتِي كُنَّا فِيهَا وَالْعِيرَ الَّتِي أَقْبَلْنَا فِيهَا ۖ وَإِنَّا لَصَادِقُونَ
សូមបិតាសួរទៅភូមិករ ដែលពួកយើងបានស្នាក់នៅនោះទៅ ព្រម ទាំងអ្នកបរសត្វអូដ្ឋក្នុងពេលដែលពួកយើងត្រលប់មកវិញ។ ហើយពួកយើង គឺពិតជា ពួកដែលនិយាយត្រង់ពិតមែន
قَالَ بَلْ سَوَّلَتْ لَكُمْ أَنْفُسُكُمْ أَمْرًا ۖ فَصَبْرٌ جَمِيلٌ ۖ عَسَى اللَّهُ أَنْ يَأْتِيَنِي بِهِمْ جَمِيعًا ۚ إِنَّهُ هُوَ الْعَلِيمُ الْحَكِيمُ
បិតាថា ជាការពិតណាស់ ខ្លួនរបស់ពួកអ្នកផ្ទាល់ ដែលបានតាក់តែងឱ្យពួកអ្នកនូវកិច្ចការមួយ។ ណ្ហើយ! ត្រូវទ្រាំអត់ធ្មត់យ៉ាងល្អទៅចុះ សង្ឃឹមថា អល់ឡោះនឹងនាំពួកគេមកកាន់យើងទាំងអស់គ្នា។ ការពិតលោក គឺពិតជា អ្នកដែលដឹងបំផុត មហាគតិបណ្ឌិត

Choose other languages: