Quran Apps in many lanuages:

Surah Yusuf Ayahs #109 Translated in Khmer

وَكَأَيِّنْ مِنْ آيَةٍ فِي السَّمَاوَاتِ وَالْأَرْضِ يَمُرُّونَ عَلَيْهَا وَهُمْ عَنْهَا مُعْرِضُونَ
ហើយជាច្រើនណាស់ នៃ ភស្តុតាង ដែលមាននៅឯភពមេឃទាំងឡាយ និងភពផែនដី ពួកគេឆ្លងកាត់វា ហើយ ពួកគេជាអ្នកដែលបែរងាកចេញពីវា
وَمَا يُؤْمِنُ أَكْثَرُهُمْ بِاللَّهِ إِلَّا وَهُمْ مُشْرِكُونَ
ហើយភាគច្រើននៃពួកគេ មិនព្រមជឿនឹង អល់ឡោះទេ មានតែពួកគេជាពួកស៊ីរិកទៅវិញ
أَفَأَمِنُوا أَنْ تَأْتِيَهُمْ غَاشِيَةٌ مِنْ عَذَابِ اللَّهِ أَوْ تَأْتِيَهُمُ السَّاعَةُ بَغْتَةً وَهُمْ لَا يَشْعُرُونَ
តើពួកគេបានសេចក្តីសុខពីការ គ្របដណ្តប់មួយនៃទណ្ឌកម្មរបស់អល់ឡោះ ឬមួយថ្ងៃបរលោកនឹងទៅដល់ពួកគេភ្លាម មួយរំពេច ទាំងពួកគេមិនដឹងខ្លួននោះឬ?
قُلْ هَٰذِهِ سَبِيلِي أَدْعُو إِلَى اللَّهِ ۚ عَلَىٰ بَصِيرَةٍ أَنَا وَمَنِ اتَّبَعَنِي ۖ وَسُبْحَانَ اللَّهِ وَمَا أَنَا مِنَ الْمُشْرِكِينَ
ចូរអ្នកស្រដីទៅថា នេះគឺជាផ្លូវរបស់ យើង យើងអំពាវនាវឆ្ពោះទៅកាន់អល់ឡោះ នៅលើភស្តុតាងដ៏ច្បាស់ក្រឡែតមួយ ទាំងយើង ទាំងអ្នកដែលបានធ្វើតាមយើង។ មហាបរិសុទ្ធអល់ឡោះ! ហើយយើងមិន មែនក្នុងចំណោមពួកស៊ីរិកទេ
وَمَا أَرْسَلْنَا مِنْ قَبْلِكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ مِنْ أَهْلِ الْقُرَىٰ ۗ أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۗ وَلَدَارُ الْآخِرَةِ خَيْرٌ لِلَّذِينَ اتَّقَوْا ۗ أَفَلَا تَعْقِلُونَ
ហើយកាលពីសម័យមុនអ្នក យើងមិនបានចាត់ បញ្ជូនក្រៅពីបុរសទាំងឡាយនៃអ្នកស្រុកអ្នកភូមិដែលយើងបានវ៉ាហ៊ីទៅកាន់ពួកគេទេ ។ តើពួកគេមិនទាន់ធ្វើដំណើរនៅលើភពផែនដីឬ? ដើម្បីពួកគេនឹងពិនិត្យមើលថា តើទី បញ្ចប់របស់ពួកគេកន្លងមកវាយ៉ាងដូចម្តេច។ ហើយលំនៅដ្ឋានរបស់លោកខាងមុខ គឺ ប្រសើរយ៉ាងប្រាកដ សំរាប់ពួកដែលបានកោតខ្លាច។ ដូចនេះ តើពួកអ្នកនៅតែមិនយល់ ទៀតឬ?

Choose other languages: