Quran Apps in many lanuages:

Surah Yusuf Ayahs #106 Translated in Khmer

ذَٰلِكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۖ وَمَا كُنْتَ لَدَيْهِمْ إِذْ أَجْمَعُوا أَمْرَهُمْ وَهُمْ يَمْكُرُونَ
ទាំងអស់នេះ គឺភាគខ្លះនៃព្រឹត្តិការណ៍អាថ៌កំបាំង ដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក។ ហើយអ្នកមិនបាននៅក្បែរពួកគេទេ នៅពេលដែល ពួកគេរួបរួមគ្នានូវកិច្ចការរបស់ពួកគេ ទាំងពួកគេធ្វើឧបាយកលនោះ
وَمَا أَكْثَرُ النَّاسِ وَلَوْ حَرَصْتَ بِمُؤْمِنِينَ
ទោះបីអ្នក ចង់បានយ៉ាងណាក៏ដោយ ក៏ភាគច្រើននៃមនុស្សពុំមែនជាពួកដែលមានជំនឿដែរ
وَمَا تَسْأَلُهُمْ عَلَيْهِ مِنْ أَجْرٍ ۚ إِنْ هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ
ហើយអ្នកមិនសុំពីពួកគេនៃថ្លៃឈ្នួលណាមួយ នៅលើការផ្សព្វផ្សាយនេះទេ វាគ្មានអ្វី ក្រៅពីការរំលឹកមួយ សំរាប់លោកទាំងមូលឡើយ
وَكَأَيِّنْ مِنْ آيَةٍ فِي السَّمَاوَاتِ وَالْأَرْضِ يَمُرُّونَ عَلَيْهَا وَهُمْ عَنْهَا مُعْرِضُونَ
ហើយជាច្រើនណាស់ នៃ ភស្តុតាង ដែលមាននៅឯភពមេឃទាំងឡាយ និងភពផែនដី ពួកគេឆ្លងកាត់វា ហើយ ពួកគេជាអ្នកដែលបែរងាកចេញពីវា
وَمَا يُؤْمِنُ أَكْثَرُهُمْ بِاللَّهِ إِلَّا وَهُمْ مُشْرِكُونَ
ហើយភាគច្រើននៃពួកគេ មិនព្រមជឿនឹង អល់ឡោះទេ មានតែពួកគេជាពួកស៊ីរិកទៅវិញ

Choose other languages: