Quran Apps in many lanuages:

Surah Yunus Ayahs #96 Translated in Khmer

فَالْيَوْمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلْفَكَ آيَةً ۚ وَإِنَّ كَثِيرًا مِنَ النَّاسِ عَنْ آيَاتِنَا لَغَافِلُونَ
នៅថ្ងៃនេះយើងនឹងស្រង់ខ្លួនប្រាណរបស់អ្នក ដើម្បីអ្នកនឹងក្លាយ ទៅជាភស្តុតាងមួយសំរាប់ជំនាន់ក្រោយអ្នក ។ ហើយភាគច្រើននៃមនុស្សពិតជាអ្នក ធ្វេសប្រហែសពីអាយ៉ាត់ៗរបស់យើង
وَلَقَدْ بَوَّأْنَا بَنِي إِسْرَائِيلَ مُبَوَّأَ صِدْقٍ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ فَمَا اخْتَلَفُوا حَتَّىٰ جَاءَهُمُ الْعِلْمُ ۚ إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ហើយយើងបានទុកដាក់បុត្រអ៊ីស្រាឯលនូវ ទីជំរកដ៏សមរម្យមួយ ហើយយើងបានផ្តល់អាហារទៅពួកគេល្អៗប្រណីតទាំងឡាយ រួចមកពួកគេឥតមានខ្វែងយោបល់គ្នាទេ ទាល់តែចំណេះវិជ្ជាបានទៅដល់ពួកគេ។ ម្ចាស់របស់ពួកអ្នក ពិតជានឹងសម្រេចក្នុងចំណោមពួកគេ នៅក្នុងអ្វីដែលពួកគេធ្លាប់ បានខ្វែងយោបល់គ្នានោះ នាថ្ងៃត្រូវងើបឡើងវិញ
فَإِنْ كُنْتَ فِي شَكٍّ مِمَّا أَنْزَلْنَا إِلَيْكَ فَاسْأَلِ الَّذِينَ يَقْرَءُونَ الْكِتَابَ مِنْ قَبْلِكَ ۚ لَقَدْ جَاءَكَ الْحَقُّ مِنْ رَبِّكَ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
ដូច្នេះ ប្រសិនបើអ្នកមានក្នុង ការមន្ទិលសង្ស័យណាមួយ នូវអ្វីដែលយើងបានដាក់ចុះទៅកាន់អ្នក ចូរអ្នកស៊ើបសួរ ពួកដែលបានអានគម្ពីរកាលពីមុនអ្នក។ អំពើសច្ចៈមកពីម្ចាស់របស់អ្នក ពិតបានមក ដល់ហើយ ដូច្នេះ ចូរអ្នកកុំមានក្នុងចំណោមពួកដែលស្រពេចស្រពិលឱ្យសោះ
وَلَا تَكُونَنَّ مِنَ الَّذِينَ كَذَّبُوا بِآيَاتِ اللَّهِ فَتَكُونَ مِنَ الْخَاسِرِينَ
ហើយចូរអ្នកកុំឱ្យមានសោះ ក្នុងចំណោមពួកដែលបានបដិសេធនឹងអាយ៉ាត់ទាំងឡាយ របស់អល់ឡោះ អ្នកនឹងក្លាយទៅក្នុងចំណោមពួកខាតបង់មិនខាន
إِنَّ الَّذِينَ حَقَّتْ عَلَيْهِمْ كَلِمَتُ رَبِّكَ لَا يُؤْمِنُونَ
ជាការពិត ណាស់ ពួកដែលត្រូវប្រាកដទៅលើពួកគេ ដោយសំដី(ទណ្ឌកម?)របស់ម្ចាស់អ្នករួច ហើយនោះ គឺពួកគេពិតជានឹងគ្មានជំនឿឡើយ

Choose other languages: