Quran Apps in many lanuages:

Surah Yunus Ayahs #98 Translated in Khmer

فَإِنْ كُنْتَ فِي شَكٍّ مِمَّا أَنْزَلْنَا إِلَيْكَ فَاسْأَلِ الَّذِينَ يَقْرَءُونَ الْكِتَابَ مِنْ قَبْلِكَ ۚ لَقَدْ جَاءَكَ الْحَقُّ مِنْ رَبِّكَ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
ដូច្នេះ ប្រសិនបើអ្នកមានក្នុង ការមន្ទិលសង្ស័យណាមួយ នូវអ្វីដែលយើងបានដាក់ចុះទៅកាន់អ្នក ចូរអ្នកស៊ើបសួរ ពួកដែលបានអានគម្ពីរកាលពីមុនអ្នក។ អំពើសច្ចៈមកពីម្ចាស់របស់អ្នក ពិតបានមក ដល់ហើយ ដូច្នេះ ចូរអ្នកកុំមានក្នុងចំណោមពួកដែលស្រពេចស្រពិលឱ្យសោះ
وَلَا تَكُونَنَّ مِنَ الَّذِينَ كَذَّبُوا بِآيَاتِ اللَّهِ فَتَكُونَ مِنَ الْخَاسِرِينَ
ហើយចូរអ្នកកុំឱ្យមានសោះ ក្នុងចំណោមពួកដែលបានបដិសេធនឹងអាយ៉ាត់ទាំងឡាយ របស់អល់ឡោះ អ្នកនឹងក្លាយទៅក្នុងចំណោមពួកខាតបង់មិនខាន
إِنَّ الَّذِينَ حَقَّتْ عَلَيْهِمْ كَلِمَتُ رَبِّكَ لَا يُؤْمِنُونَ
ជាការពិត ណាស់ ពួកដែលត្រូវប្រាកដទៅលើពួកគេ ដោយសំដី(ទណ្ឌកម?)របស់ម្ចាស់អ្នករួច ហើយនោះ គឺពួកគេពិតជានឹងគ្មានជំនឿឡើយ
وَلَوْ جَاءَتْهُمْ كُلُّ آيَةٍ حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
ទោះបីភស្តុតាងនីមួយៗបានទៅ ដល់ពួកគេក៏ដោយ រហូតទាល់តែពួកគេមើលឃើញទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត
فَلَوْلَا كَانَتْ قَرْيَةٌ آمَنَتْ فَنَفَعَهَا إِيمَانُهَا إِلَّا قَوْمَ يُونُسَ لَمَّا آمَنُوا كَشَفْنَا عَنْهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا وَمَتَّعْنَاهُمْ إِلَىٰ حِينٍ
គ្មានអ្នកភូមិណាមួយមានជំនឿ រួចជំនឿរបស់ពួកគេបានហុចផលប្រយោជន៍ចំពោះ ពួកគេ លើកលែងតែក្រុមមនុស្សរបស់យូនូស នៅពេលដែលពួកគេបានជឿហើយ នោះ យើងក៏បានធ្វើឱ្យរបើកចេញពីពួកគេ នូវទណ្ឌកម្មដ៏វេទនាក្នុងជីវិតលោកិយ ហើយយើងផ្តល់សេចក្តីសុខទៅលើពួកគេ រហូតដល់ពេលវេលាមួយ

Choose other languages: