Quran Apps in many lanuages:

Surah Yunus Ayahs #99 Translated in Khmer

وَلَا تَكُونَنَّ مِنَ الَّذِينَ كَذَّبُوا بِآيَاتِ اللَّهِ فَتَكُونَ مِنَ الْخَاسِرِينَ
ហើយចូរអ្នកកុំឱ្យមានសោះ ក្នុងចំណោមពួកដែលបានបដិសេធនឹងអាយ៉ាត់ទាំងឡាយ របស់អល់ឡោះ អ្នកនឹងក្លាយទៅក្នុងចំណោមពួកខាតបង់មិនខាន
إِنَّ الَّذِينَ حَقَّتْ عَلَيْهِمْ كَلِمَتُ رَبِّكَ لَا يُؤْمِنُونَ
ជាការពិត ណាស់ ពួកដែលត្រូវប្រាកដទៅលើពួកគេ ដោយសំដី(ទណ្ឌកម?)របស់ម្ចាស់អ្នករួច ហើយនោះ គឺពួកគេពិតជានឹងគ្មានជំនឿឡើយ
وَلَوْ جَاءَتْهُمْ كُلُّ آيَةٍ حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
ទោះបីភស្តុតាងនីមួយៗបានទៅ ដល់ពួកគេក៏ដោយ រហូតទាល់តែពួកគេមើលឃើញទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត
فَلَوْلَا كَانَتْ قَرْيَةٌ آمَنَتْ فَنَفَعَهَا إِيمَانُهَا إِلَّا قَوْمَ يُونُسَ لَمَّا آمَنُوا كَشَفْنَا عَنْهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا وَمَتَّعْنَاهُمْ إِلَىٰ حِينٍ
គ្មានអ្នកភូមិណាមួយមានជំនឿ រួចជំនឿរបស់ពួកគេបានហុចផលប្រយោជន៍ចំពោះ ពួកគេ លើកលែងតែក្រុមមនុស្សរបស់យូនូស នៅពេលដែលពួកគេបានជឿហើយ នោះ យើងក៏បានធ្វើឱ្យរបើកចេញពីពួកគេ នូវទណ្ឌកម្មដ៏វេទនាក្នុងជីវិតលោកិយ ហើយយើងផ្តល់សេចក្តីសុខទៅលើពួកគេ រហូតដល់ពេលវេលាមួយ
وَلَوْ شَاءَ رَبُّكَ لَآمَنَ مَنْ فِي الْأَرْضِ كُلُّهُمْ جَمِيعًا ۚ أَفَأَنْتَ تُكْرِهُ النَّاسَ حَتَّىٰ يَكُونُوا مُؤْمِنِينَ
ប្រសិនបើ ម្ចាស់របស់អ្នកមានបំណងប្រាថ្នា ប្រាកដជានៅលើភពផែនដីទាំងអស់ មានជំនឿទាំង អស់គ្នា។ តើអ្នកកំពុងបង្ខំមនុស្ស ទាល់តែពួកគេនឹងក្លាយទៅជាអ្នកមានជំនឿឬ?

Choose other languages: