Quran Apps in many lanuages:

Surah Yunus Ayahs #92 Translated in Khmer

وَقَالَ مُوسَىٰ رَبَّنَا إِنَّكَ آتَيْتَ فِرْعَوْنَ وَمَلَأَهُ زِينَةً وَأَمْوَالًا فِي الْحَيَاةِ الدُّنْيَا رَبَّنَا لِيُضِلُّوا عَنْ سَبِيلِكَ ۖ رَبَّنَا اطْمِسْ عَلَىٰ أَمْوَالِهِمْ وَاشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
មូសាថា ឱ ម្ចាស់របស់យើង! លោកពិតជាបានផ្តល់ទៅហ្វារ៉ាអុង និងអ្នកមុខអ្នកការរបស់គេ នូវ សោភ័ណភាព និងទ្រព្យសម្បត្តិក្នុងជីវិតលោកិយ។ ឱម្ចាស់របស់យើង! ដើម្បីពួកគេ នឹងបន្សាត់វង្វេងពីផ្លូវរបស់លោក។ ឱម្ចាស់របស់យើង! សូមលោកបំផ្លាញទ្រព្យសម្បត្តិ របស់ពួកគេទាំងនោះ ហើយសូមលោកគាបសង្កត់ទៅលើចិត្តទាំងឡាយរបស់ពួកគេ ពីព្រោះពួកគេ នៅតែមិនព្រមជឿ លុះត្រាពួកគេឃើញទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត
قَالَ قَدْ أُجِيبَتْ دَعْوَتُكُمَا فَاسْتَقِيمَا وَلَا تَتَّبِعَانِّ سَبِيلَ الَّذِينَ لَا يَعْلَمُونَ
លោកថា ការបួងសួងរបស់អ្នកទាំងពីរត្រូវបានគេទទួលឆ្លើយតបហើយ ដូច្នេះ ចូរអ្នក ទាំងពីរពង្រឹងគោលជំហរ ហើយចូរអ្នកទាំងពីរកុំធ្វើតាមឱ្យសោះនូវផ្លូវពួកដែលមិន ដឹង
وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتْبَعَهُمْ فِرْعَوْنُ وَجُنُودُهُ بَغْيًا وَعَدْوًا ۖ حَتَّىٰ إِذَا أَدْرَكَهُ الْغَرَقُ قَالَ آمَنْتُ أَنَّهُ لَا إِلَٰهَ إِلَّا الَّذِي آمَنَتْ بِهِ بَنُو إِسْرَائِيلَ وَأَنَا مِنَ الْمُسْلِمِينَ
ហើយយើងបាននាំបុត្រអ៊ីស្រាឯលកាត់ជ្រែកសមុទ្រ រួចមក ហ្វារ៉ាអុង និង ទាហានរបស់គេ ក៏បានដេញតាមពីក្រោយពួកគេដោយការឧទ្ទាម និងផ្គើនបំពាន រហូតទាល់តែកាលណាការលង់លិចមួយបានទៅដល់ហ្វារ៉ាអុង ពេលនោះគេថា យើង មានជំនឿហើយ ការពិតគ្មានម្ចាស់ណាម្នាក់ក្រៅពីម្ចាស់ដែលពួកបុត្រអ៊ីស្រាឯលមាន ជំនឿនោះឡើយ ហើយយើងក្នុងចំណោមពួកដែលគោរព
آلْآنَ وَقَدْ عَصَيْتَ قَبْلُ وَكُنْتَ مِنَ الْمُفْسِدِينَ
តើឥឡូវនេះឬ?ហើយ ពីមុនមក អ្នកមិនបានស្តាប់បង្គាប់យ៉ាងប្រាកដ ពេលនេះ អ្នកគឺមានក្នុងចំណោមពួក បង្កើតវឹកវរ
فَالْيَوْمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلْفَكَ آيَةً ۚ وَإِنَّ كَثِيرًا مِنَ النَّاسِ عَنْ آيَاتِنَا لَغَافِلُونَ
នៅថ្ងៃនេះយើងនឹងស្រង់ខ្លួនប្រាណរបស់អ្នក ដើម្បីអ្នកនឹងក្លាយ ទៅជាភស្តុតាងមួយសំរាប់ជំនាន់ក្រោយអ្នក ។ ហើយភាគច្រើននៃមនុស្សពិតជាអ្នក ធ្វេសប្រហែសពីអាយ៉ាត់ៗរបស់យើង

Choose other languages: