Quran Apps in many lanuages:

Surah Yunus Ayahs #89 Translated in Khmer

فَقَالُوا عَلَى اللَّهِ تَوَكَّلْنَا رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِلْقَوْمِ الظَّالِمِينَ
រួច មកពួកគេថា នៅលើអល់ឡោះ ពួកយើងប្រគល់ខ្លួនហើយ ឱម្ចាស់របស់ពួកយើង! សូម លោក មេត្តាកុំចាត់ទុកពួកយើងជាការប៉ុនប៉ងអាក្រក់សំរាប់ក្រុមមនុស្សបំពាន
وَنَجِّنَا بِرَحْمَتِكَ مِنَ الْقَوْمِ الْكَافِرِينَ
ហើយ សូមលោកសង្គ្រោះពួកយើង ដោយក្តីអាណិតអាសូររបស់លោកអំពីក្រុមមនុស្សដែល អជំនឿផង
وَأَوْحَيْنَا إِلَىٰ مُوسَىٰ وَأَخِيهِ أَنْ تَبَوَّآ لِقَوْمِكُمَا بِمِصْرَ بُيُوتًا وَاجْعَلُوا بُيُوتَكُمْ قِبْلَةً وَأَقِيمُوا الصَّلَاةَ ۗ وَبَشِّرِ الْمُؤْمِنِينَ
រួចមក យើងបានវ៉ាហ៊ីទៅកាន់មូសា និងបងប្រុសរបស់គេ ឱ្យអ្នកទាំងពីរ រកកន្លែងជ្រកកោនឱ្យក្រុមមនុស្សរបស់អ្នកទាំងពីរនៅឯអេហ្ស៊ីបនូវគេហដ្ឋានទាំងឡាយ។ ហើយចូរពួកអ្នកចាត់ទុកគេហដ្ឋានរបស់ពួកអ្នកជាទិសតំរង់ ហើយចូរពួកអ្នកទាំងអស់គ្នា បញ្ឈរសឡាតិ៍។ រួចអ្នកត្រូវផ្តល់ក្តីរីករាយទៅចំពោះពួកអ្នកមានជំនឿ
وَقَالَ مُوسَىٰ رَبَّنَا إِنَّكَ آتَيْتَ فِرْعَوْنَ وَمَلَأَهُ زِينَةً وَأَمْوَالًا فِي الْحَيَاةِ الدُّنْيَا رَبَّنَا لِيُضِلُّوا عَنْ سَبِيلِكَ ۖ رَبَّنَا اطْمِسْ عَلَىٰ أَمْوَالِهِمْ وَاشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
មូសាថា ឱ ម្ចាស់របស់យើង! លោកពិតជាបានផ្តល់ទៅហ្វារ៉ាអុង និងអ្នកមុខអ្នកការរបស់គេ នូវ សោភ័ណភាព និងទ្រព្យសម្បត្តិក្នុងជីវិតលោកិយ។ ឱម្ចាស់របស់យើង! ដើម្បីពួកគេ នឹងបន្សាត់វង្វេងពីផ្លូវរបស់លោក។ ឱម្ចាស់របស់យើង! សូមលោកបំផ្លាញទ្រព្យសម្បត្តិ របស់ពួកគេទាំងនោះ ហើយសូមលោកគាបសង្កត់ទៅលើចិត្តទាំងឡាយរបស់ពួកគេ ពីព្រោះពួកគេ នៅតែមិនព្រមជឿ លុះត្រាពួកគេឃើញទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត
قَالَ قَدْ أُجِيبَتْ دَعْوَتُكُمَا فَاسْتَقِيمَا وَلَا تَتَّبِعَانِّ سَبِيلَ الَّذِينَ لَا يَعْلَمُونَ
លោកថា ការបួងសួងរបស់អ្នកទាំងពីរត្រូវបានគេទទួលឆ្លើយតបហើយ ដូច្នេះ ចូរអ្នក ទាំងពីរពង្រឹងគោលជំហរ ហើយចូរអ្នកទាំងពីរកុំធ្វើតាមឱ្យសោះនូវផ្លូវពួកដែលមិន ដឹង

Choose other languages: