Quran Apps in many lanuages:

Surah Yunus Ayahs #45 Translated in Khmer

وَإِنْ كَذَّبُوكَ فَقُلْ لِي عَمَلِي وَلَكُمْ عَمَلُكُمْ ۖ أَنْتُمْ بَرِيئُونَ مِمَّا أَعْمَلُ وَأَنَا بَرِيءٌ مِمَّا تَعْمَلُونَ
ប្រសិនបើពួកគេបាន ប្រព្រឹត្តកុហកចំពោះអ្នក ពេលនោះ ថាទៅ សំរាប់យើងគឺអំពើរបស់យើង ហើយសំរាប់ពួកអ្នក គឺ អំពើរបស់ពួកអ្នក ពួកអ្នករួចខ្លួនពីអ្វីដែលយើងបានប្រព្រឹត្ត ហើយយើងក៏បានរួចខ្លួនពីអ្វីដែល ពួកអ្នក បានប្រព្រឹត្តនោះដែរ
وَمِنْهُمْ مَنْ يَسْتَمِعُونَ إِلَيْكَ ۚ أَفَأَنْتَ تُسْمِعُ الصُّمَّ وَلَوْ كَانُوا لَا يَعْقِلُونَ
ហើយក្នុងចំណោមពួកគេ មានពួកអ្នកត្រងត្រាប់ស្តាប់ទៅកាន់អ្នក។ តើអ្នកឬ ដែលនឹងធ្វើឱ្យឮដល់មនុស្សថ្លង់ ប្រសិនបើពួកគេពុំធ្លាប់បានជញ្ជឹងត្រិះរិះសោះនោះ?
وَمِنْهُمْ مَنْ يَنْظُرُ إِلَيْكَ ۚ أَفَأَنْتَ تَهْدِي الْعُمْيَ وَلَوْ كَانُوا لَا يُبْصِرُونَ
ហើយក្នុងចំណោមពួកគេ មានអ្នកដែលកំពុងសំលឹងមើលទៅកាន់អ្នក។ តើអ្នកឬដែលនឹងមគ្គុទ្ទេស ចំពោះមនុស្សខ្វាក់ ទោះបីជាពួកគេពុំធ្លាប់បានឃើញសោះនោះ?
إِنَّ اللَّهَ لَا يَظْلِمُ النَّاسَ شَيْئًا وَلَٰكِنَّ النَّاسَ أَنْفُسَهُمْ يَظْلِمُونَ
ពិតណាស់ អល់ឡោះមិនបាន បំពារបំពានចំពោះមនុស្សបន្តិចសោះឡើយ ប៉ុន្តែមនុស្សទេដែលបំពារបំពានចំពោះខ្លួនឯងផ្ទាល់នោះ
وَيَوْمَ يَحْشُرُهُمْ كَأَنْ لَمْ يَلْبَثُوا إِلَّا سَاعَةً مِنَ النَّهَارِ يَتَعَارَفُونَ بَيْنَهُمْ ۚ قَدْ خَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ وَمَا كَانُوا مُهْتَدِينَ
ហើយនៅថ្ងៃដែលលោកនឹងប្រមូលផ្តុំពួកគេ ហាក់ដូចពួកគេរស់នៅមិនបានយូរ(ឯលោកិយ) ប៉ុន្តែមួយរយៈ ខ្លីនៃទិវាប៉ុណ្ណោះ។ ពួកគេនឹងស្គាល់គ្នាទៅវិញទៅមករវាងពួកគេ។ ពួកដែលបានបដិសេធចំពោះការជួប នឹងអល់ឡោះ ប្រាកដជាបានខាតបង់ ហើយពួកគេពុំមែនជាពួកដែលទទួលបានមគ្គុទ្ទេសបានឡើយ

Choose other languages: