Quran Apps in many lanuages:

Surah Yunus Ayahs #40 Translated in Khmer

وَمَا يَتَّبِعُ أَكْثَرُهُمْ إِلَّا ظَنًّا ۚ إِنَّ الظَّنَّ لَا يُغْنِي مِنَ الْحَقِّ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَفْعَلُونَ
ភាគច្រើននៃ ពួកគេឥតគោរពតាមអ្វីក្រៅពីការស្មាននោះទេ។ ជាការពិតណាស់ ការស្មាននឹងមិនហុចលទ្ធផលនៃ សច្ចភាពណាមួយបន្តិចឡើយ ។ អល់ឡោះពិតជាដឹងបំផុត នូវអ្វីដែលពួកគេប្រព្រឹត្ត
وَمَا كَانَ هَٰذَا الْقُرْآنُ أَنْ يُفْتَرَىٰ مِنْ دُونِ اللَّهِ وَلَٰكِنْ تَصْدِيقَ الَّذِي بَيْنَ يَدَيْهِ وَتَفْصِيلَ الْكِتَابِ لَا رَيْبَ فِيهِ مِنْ رَبِّ الْعَالَمِينَ
គួរអាននេះ ពុំមែនគេច្នៃបង្កើតដោយអ្នកក្រៅពីអល់ឡោះនោះទេ ក៏ប៉ុន្តែវាជាការបញ្ជាក់បន្ថែមពីគម្ពីរដែលមានពី មុនវា និងជាបំណកស្រាយលំអិតនៃបទបញ្ញត្តិដែលគ្មានការមន្ទិលសង្ស័យក្នុងវានោះ មកពីម្ចាស់ លោកទាំងមូល
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ فَأْتُوا بِسُورَةٍ مِثْلِهِ وَادْعُوا مَنِ اسْتَطَعْتُمْ مِنْ دُونِ اللَّهِ إِنْ كُنْتُمْ صَادِقِينَ
ឬក៏ពួកអជំនឿថា គេ(មូហាំម៉ាត់)បានច្នៃបង្កើតគួរអាន?។ ថាទៅ អញ្ជឹងចូរពួក អ្នកនាំមកនូវអត្ថបទមួយដែលសមមូលនឹងគួរអាន ហើយចូរពួកអ្នកហៅជនណាក៏ដោយ ដែលពួកអ្នក អាច ហៅបានក្រៅពីអល់ឡោះ បើសិនពួកអ្នកជាអ្នកទៀងត្រង់មែន
بَلْ كَذَّبُوا بِمَا لَمْ يُحِيطُوا بِعِلْمِهِ وَلَمَّا يَأْتِهِمْ تَأْوِيلُهُ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ ۖ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الظَّالِمِينَ
ផ្ទុយទៅវិញ ពួកគេបាន បដិសេធគួរអាន ដែលពួកគេមិនទាន់ជ្រួតជ្រាបនូវចំណេះដឹងរបស់វា ហើយការកាត់ន័យរបស់គួរអាន សោតក៏មិនទាន់ដល់ពួកគេទាំងនេះផងដែរ។ ប្រៀបដូចទាំងនេះដែរ ពួកកាលសម័យមុនពួកគេបាន បដិសេធនោះ។ ហេតុនេះ ចូរអ្នកពិនិត្យមើល តើអនាគតពួកបំពារបំពាននឹងក្លាយទៅជាយ៉ាងដូចម្តេច?
وَمِنْهُمْ مَنْ يُؤْمِنُ بِهِ وَمِنْهُمْ مَنْ لَا يُؤْمِنُ بِهِ ۚ وَرَبُّكَ أَعْلَمُ بِالْمُفْسِدِينَ
ហើយក្នុងចំណោមពួកគេមានអ្នកជឿនឹងគួរអាន ហើយក្នុងចំណោមពួកគេ មានអ្នកមិនព្រមជឿ នឹងគួរអាន។ ហើយម្ចាស់របស់អ្នកដឹងណាស់ចំពោះពួកជនបំផ្លិចបំផ្លាញ

Choose other languages: