Quran Apps in many lanuages:

Surah Ta-Ha Ayahs #80 Translated in Khmer

جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ مَنْ تَزَكَّىٰ
ឋានសួគ៌នៃរមណីយដ្ឋានមួយ ទន្លេទាំងឡាយកំពុងហូរកាត់ពីក្រោមនោះ ទាំងជា ពួកអនន្តកាលនៅក្នុងនោះ។ ហើយទាំងនេះ គឺជាការទូទាត់ចំពោះអ្នកដែលបានជ្រះស្អាត
وَلَقَدْ أَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي فَاضْرِبْ لَهُمْ طَرِيقًا فِي الْبَحْرِ يَبَسًا لَا تَخَافُ دَرَكًا وَلَا تَخْشَىٰ
ហើយជាការពិតណាស់ យើងបានវ៉ាហ៊ីទៅកាន់មូសាឱ្យនាំពួកអ្នកគោរពយើង ធ្វើរាត្រីចរ រួចមក ចូរអ្នកវាយឱ្យពួកគេ នូវផ្លូវមួយដែលស្ងួតក្នុងសមុទ្រ ចូរអ្នកកុំបារម្ភនូវការតាមទាន់ មួយ ហើយអ្នកកុំខ្លាច
فَأَتْبَعَهُمْ فِرْعَوْنُ بِجُنُودِهِ فَغَشِيَهُمْ مِنَ الْيَمِّ مَا غَشِيَهُمْ
រួចមក ហ្វារ៉ាអុងបាននាំទ័ពគេរត់តាមពួកគេ ហើយក៏បានគ្រប ពួកគេពីសមុទ្រ ដោយអ្វីដែលបានគ្របពួកគេ
وَأَضَلَّ فِرْعَوْنُ قَوْمَهُ وَمَا هَدَىٰ
ហើយហ្វារ៉ាអុងបានបំភាន់វង្វេងក្រុម មនុស្សរបស់គេ ហើយគេក៏មិនមគ្គុទ្ទេសដែរ
يَا بَنِي إِسْرَائِيلَ قَدْ أَنْجَيْنَاكُمْ مِنْ عَدُوِّكُمْ وَوَاعَدْنَاكُمْ جَانِبَ الطُّورِ الْأَيْمَنَ وَنَزَّلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ
នែ៎បុត្រអ៊ីស្រាឯល យើងពិតជាបានជួយ សង្គ្រោះពួកអ្នកពីសត្រូវពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកនៅចំហៀងខាងស្តាំនៃ ភ្នំតូរ៍ ហើយយើងបានដាក់ចុះទៅលើពួកអ្នកនូវទឹកឃ្មុំ និងសត្វក្រួច

Choose other languages: