Quran Apps in many lanuages:

Surah Ta-Ha Ayahs #75 Translated in Khmer

قَالَ آمَنْتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ فِي جُذُوعِ النَّخْلِ وَلَتَعْلَمُنَّ أَيُّنَا أَشَدُّ عَذَابًا وَأَبْقَىٰ
ហ្វារ៉ាអុងថា តើពួកអ្នកបានជឿចំពោះគេ មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ គេ ពិតជាមេពួកអ្នក ដែលបានបង្រៀនពួកអ្នកនូវមន្តគាថា។ ដូចនេះ យើងពិតជានឹងកាត់ដៃរបស់ ពួកអ្នក និងជើងរបស់ពួកអ្នកដោយខ្វែងគ្នា ហើយយើងពិតជានឹងឆ្កាងពួកអ្នកនៅដើមលម៉ើ ពេលនោះ ពួកអ្នកពិតជានឹងដឹងថា អ្នកណាមួយក្នុងចំណោមយើង ដែលខ្លាំងក្លាជាងគេខាង ទណ្ឌកម្ម ហើយដែលឋិតថេរជាងគេ
قَالُوا لَنْ نُؤْثِرَكَ عَلَىٰ مَا جَاءَنَا مِنَ الْبَيِّنَاتِ وَالَّذِي فَطَرَنَا ۖ فَاقْضِ مَا أَنْتَ قَاضٍ ۖ إِنَّمَا تَقْضِي هَٰذِهِ الْحَيَاةَ الدُّنْيَا
ពួកគេថា យើងនឹងមិនឱ្យតម្លៃអ្នកខ្ពស់ជាងអ្វីដែល បានមកដល់យើងនៃភស្តុតាងៗ ហើយខ្ពស់ជាងអ្នកដែលបានឱ្យកំណើតពួកយើងសោះឡើយ។ ហេតុនេះ សូមអ្នកសំរេចលើអ្វីដែលអ្នកជាអ្នកសំរេច។ អ្នកគ្រាន់តែសំរេចនូវជីវិតលោកិយនេះតែ ប៉ុណ្ណោះ
إِنَّا آمَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَايَانَا وَمَا أَكْرَهْتَنَا عَلَيْهِ مِنَ السِّحْرِ ۗ وَاللَّهُ خَيْرٌ وَأَبْقَىٰ
ពួកយើង ពិតជាមានជំនឿនឹងម្ចាស់ពួកយើង ហើយដើម្បីលោកអភ័យទោសឱ្យ យើង នូវកំហុសឆ្គងរបស់ពួកយើង ហើយនឹងអ្វីដែលពួកអ្នកបានបង្ខិតបង្ខំពួកយើងឱ្យធ្វើមន្តគាថា នោះ។ ហើយអល់ឡោះល្អប្រសើរជាង និងយូរអង្វែងជាង
إِنَّهُ مَنْ يَأْتِ رَبَّهُ مُجْرِمًا فَإِنَّ لَهُ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ
ការពិតអ្នកណានឹងទៅដល់ម្ចាស់ គេទាំងជាឧក្រិដ្ឋជនម្នាក់ សម្រាប់អ្នកនោះពិតជានរកឆាបឆេះ ដែលអ្នកនោះមិនស្លាប់ទេក្នុង នរកនោះ ហើយក៏នឹងមិនរស់ដែរ
وَمَنْ يَأْتِهِ مُؤْمِنًا قَدْ عَمِلَ الصَّالِحَاتِ فَأُولَٰئِكَ لَهُمُ الدَّرَجَاتُ الْعُلَىٰ
ហើយអ្នកណានឹងទៅដល់លោក ទាំងជាអ្នកជឿម្នាក់ គេពិតជាបានសាងកុសលទាំងឡាយ ពួកទាំងនេះហើយ ដែលសម្រាប់ពួកគេមានឋានៈសក្តិដ៏ ខ្ពង់ខ្ពស់

Choose other languages: