Quran Apps in many lanuages:

Surah Ta-Ha Ayahs #77 Translated in Khmer

إِنَّا آمَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَايَانَا وَمَا أَكْرَهْتَنَا عَلَيْهِ مِنَ السِّحْرِ ۗ وَاللَّهُ خَيْرٌ وَأَبْقَىٰ
ពួកយើង ពិតជាមានជំនឿនឹងម្ចាស់ពួកយើង ហើយដើម្បីលោកអភ័យទោសឱ្យ យើង នូវកំហុសឆ្គងរបស់ពួកយើង ហើយនឹងអ្វីដែលពួកអ្នកបានបង្ខិតបង្ខំពួកយើងឱ្យធ្វើមន្តគាថា នោះ។ ហើយអល់ឡោះល្អប្រសើរជាង និងយូរអង្វែងជាង
إِنَّهُ مَنْ يَأْتِ رَبَّهُ مُجْرِمًا فَإِنَّ لَهُ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ
ការពិតអ្នកណានឹងទៅដល់ម្ចាស់ គេទាំងជាឧក្រិដ្ឋជនម្នាក់ សម្រាប់អ្នកនោះពិតជានរកឆាបឆេះ ដែលអ្នកនោះមិនស្លាប់ទេក្នុង នរកនោះ ហើយក៏នឹងមិនរស់ដែរ
وَمَنْ يَأْتِهِ مُؤْمِنًا قَدْ عَمِلَ الصَّالِحَاتِ فَأُولَٰئِكَ لَهُمُ الدَّرَجَاتُ الْعُلَىٰ
ហើយអ្នកណានឹងទៅដល់លោក ទាំងជាអ្នកជឿម្នាក់ គេពិតជាបានសាងកុសលទាំងឡាយ ពួកទាំងនេះហើយ ដែលសម្រាប់ពួកគេមានឋានៈសក្តិដ៏ ខ្ពង់ខ្ពស់
جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ مَنْ تَزَكَّىٰ
ឋានសួគ៌នៃរមណីយដ្ឋានមួយ ទន្លេទាំងឡាយកំពុងហូរកាត់ពីក្រោមនោះ ទាំងជា ពួកអនន្តកាលនៅក្នុងនោះ។ ហើយទាំងនេះ គឺជាការទូទាត់ចំពោះអ្នកដែលបានជ្រះស្អាត
وَلَقَدْ أَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي فَاضْرِبْ لَهُمْ طَرِيقًا فِي الْبَحْرِ يَبَسًا لَا تَخَافُ دَرَكًا وَلَا تَخْشَىٰ
ហើយជាការពិតណាស់ យើងបានវ៉ាហ៊ីទៅកាន់មូសាឱ្យនាំពួកអ្នកគោរពយើង ធ្វើរាត្រីចរ រួចមក ចូរអ្នកវាយឱ្យពួកគេ នូវផ្លូវមួយដែលស្ងួតក្នុងសមុទ្រ ចូរអ្នកកុំបារម្ភនូវការតាមទាន់ មួយ ហើយអ្នកកុំខ្លាច

Choose other languages: