Quran Apps in many lanuages:

Surah Saba Ayahs #14 Translated in Khmer

وَلَقَدْ آتَيْنَا دَاوُودَ مِنَّا فَضْلًا ۖ يَا جِبَالُ أَوِّبِي مَعَهُ وَالطَّيْرَ ۖ وَأَلَنَّا لَهُ الْحَدِيدَ
ហើយជាការ ពិតណាស់ យើងបានផ្តល់ទៅដាវូតនូវករុណភាពពីយើង។ ឱភ្នំគីរីទាំងឡាយ! ចូរពួក អ្នកសូត្រធម៌ឡើងវិញ រួមជាមួយគេ ហើយដូចនេះដែរ បក្សាបក្សី ហើយយើងបានបន្ទន់ ដែកឱ្យគេ
أَنِ اعْمَلْ سَابِغَاتٍ وَقَدِّرْ فِي السَّرْدِ ۖ وَاعْمَلُوا صَالِحًا ۖ إِنِّي بِمَا تَعْمَلُونَ بَصِيرٌ
ចូរអ្នកផលិតអាវក្រោះៗធំទូលាយ ហើយចូរអ្នកវាស់វែងនៅក្នុងការ ត្បាញភ្ជាប់ ហើយចូរពួកអ្នកសាងកុសល។ ការពិតយើងជាអ្នកដែលឃើញបំផុតនូវអ្វី ដែលពួកអ្នកបានប្រព្រឹត្ត
وَلِسُلَيْمَانَ الرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ ۖ وَأَسَلْنَا لَهُ عَيْنَ الْقِطْرِ ۖ وَمِنَ الْجِنِّ مَنْ يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِ ۖ وَمَنْ يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ السَّعِيرِ
ហើយសម្រាប់សូឡៃម៉ាន គឺវាយោ។ រយៈពេលមួយព្រឹក របស់វា គឺស្មើនឹងដើរមួយខែ និងរយៈពេលមួយល្ងាចរបស់វា គឺសេ?នីងឹដើរមួយខែ។ ហើយយើងបានបង្ហូរទៅគេនូវប្រភពស្ពាន់។ ហើយក្នុងចំណោមពួកជិន ជាអ្នកដែលធ្វើ ការងារនៅចំពោះមុខរបស់គេ ដោយការអនុញ្ញាតពីម្ចាស់របស់គេ។ ហើយជនណាក្នុង ចំណោមពួកគេ ដែលគេចពីបទបញ្ជារបស់យើង យើងនឹងផ្តល់រសជាតិទៅគេពីទណ្ឌកម្ម សន្ធោសន្ធៅ
يَعْمَلُونَ لَهُ مَا يَشَاءُ مِنْ مَحَارِيبَ وَتَمَاثِيلَ وَجِفَانٍ كَالْجَوَابِ وَقُدُورٍ رَاسِيَاتٍ ۚ اعْمَلُوا آلَ دَاوُودَ شُكْرًا ۚ وَقَلِيلٌ مِنْ عِبَادِيَ الشَّكُورُ
ពួកគេកំពុងសាងឱ្យគេនូវអ្វីដែលគេចង់បានពីបដិសរណដ្ឋានទាំង ឡាយ រូបចម្លាក់ទាំងឡាយ និងថាសជាច្រើន ប្រៀបដូចជាអាងទឹក ព្រមទាំងឆ្នាំងជា ច្រើនដែលនៅនឹងលើចង្ក្រាន។ ឱ ក្រុមគ្រួសាររបស់ដាវូត! ចូរពួកអ្នកធ្វើដោយកតញ្ញុតា ហើយតិចបំផុតចំណោមពួកអ្នកគោរពយើង ដែលជាអ្នកដែលកតញ្ញូតា
فَلَمَّا قَضَيْنَا عَلَيْهِ الْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِ إِلَّا دَابَّةُ الْأَرْضِ تَأْكُلُ مِنْسَأَتَهُ ۖ فَلَمَّا خَرَّ تَبَيَّنَتِ الْجِنُّ أَنْ لَوْ كَانُوا يَعْلَمُونَ الْغَيْبَ مَا لَبِثُوا فِي الْعَذَابِ الْمُهِينِ
បន្ទាប់មក នៅពេលដែលយើងបានសម្រេចមរណភាពទៅលើគេនោះ គ្មានបានចង្អុលប្រាប់ទៅពួក គេលើមរណភាពរបស់គេទេ មានតែសត្វកណ្តៀទេ ដែលកកេរឈើច្រត់គេ។ ក្រោយមក នៅពេលដែលគេរលំដួល ទើបពួកជិនបានយល់ដឹងច្បាស់ គឺប្រសិនបើពួកគេធ្លាប់បាន ដឹងនូវអាថ៌កំបាំង ពួកគេមិនបានស្ថិតនៅក្នុងទណ្ឌកម្មដ៏ថោកទាបបំផុតនោះឡើយ

Choose other languages: