Quran Apps in many lanuages:

Surah Muhammad Ayahs #34 Translated in Khmer

وَلَوْ نَشَاءُ لَأَرَيْنَاكَهُمْ فَلَعَرَفْتَهُمْ بِسِيمَاهُمْ ۚ وَلَتَعْرِفَنَّهُمْ فِي لَحْنِ الْقَوْلِ ۚ وَاللَّهُ يَعْلَمُ أَعْمَالَكُمْ
ហើយប្រសិនយើងប្រាថ្នា យើងប្រាកដជាបង្ហាញឱ្យអ្នកបានឃើញពួកគេ រួចអ្នកនឹងស្គាល់ពួក គេដោយលក្ខណៈរបស់ពួកគេឱ្យ ហើយអ្នកប្រាកដជានឹងស្គាល់ពួកគេតាមរយៈសំនៀងនៃសំដី។ ហើយអល់ឡោះ លោកដឹងអំពើទាំងឡាយរបស់ពួកអ្នក
وَلَنَبْلُوَنَّكُمْ حَتَّىٰ نَعْلَمَ الْمُجَاهِدِينَ مِنْكُمْ وَالصَّابِرِينَ وَنَبْلُوَ أَخْبَارَكُمْ
ហើយយើងពិតជានឹងសាកល្បង ពួកអ្នក ទាល់តែយើងដឹងចំពោះពួកដែលតស៊ូក្នុងចំណោមពួកអ្នក ព្រមទាំងពួកដែលខន្តី ហើយ យើងនឹងសាកល្បងរឿងរ៉ាវទាំងឡាយរបស់ពួកអ្នក
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ وَشَاقُّوا الرَّسُولَ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْهُدَىٰ لَنْ يَضُرُّوا اللَّهَ شَيْئًا وَسَيُحْبِطُ أَعْمَالَهُمْ
ការពិតពួកដែលមិនបានជឿ ហើយពួក គេបានរំខានគេពីមាគ៌ាអល់ឡោះ ព្រមទាំងពួកគេប្រឆាំងរឹងរូសនូវរ៉សូល បន្ទាប់ពីមគ្គុទ្ទេសន៍បាន លេចស្តែងសម្រាប់ពួកគេ ពួកគេនឹងមិនអាចផ្តល់ឧបសគ្គអ្វីមួយ ទៅអល់ឡោះបានទេ ហើយ លោកនឹងធ្វើឱ្យអសារបង់ នូវអំពើទាំងឡាយរបស់ពួកគេ
يَا أَيُّهَا الَّذِينَ آمَنُوا أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ وَلَا تُبْطِلُوا أَعْمَالَكُمْ
ឱបណ្តាពួកដែលមានជំនឿ ចូរពួក អ្នកប្រតិបត្តិតាមអល់ឡោះ ហើយចូរពួកអ្នកប្រតិបត្តិតាមរ៉សូល ហើយ ចូរពួកអ្នកកុំធ្វើឱ្យអសារ បង់អំពើទាំងឡាយរបស់ពួកអ្នក
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ ثُمَّ مَاتُوا وَهُمْ كُفَّارٌ فَلَنْ يَغْفِرَ اللَّهُ لَهُمْ
ការពិត ពួកដែលអជំនឿ ព្រមទាំងពួកគេបានរំខានគេពី មាគ៌ាអល់ឡោះ ក្រោយមកពួកគេបានស្លាប់ទៅ ទាំងពួកគេជាពួកអជំនឿបំផុតនោះ អល់ឡោះ នឹងមិនអភ័យទោសឱ្យពួកគេទេ

Choose other languages: