Quran Apps in many lanuages:

Surah Ibrahim Ayahs #11 Translated in Khmer

وَإِذْ تَأَذَّنَ رَبُّكُمْ لَئِنْ شَكَرْتُمْ لَأَزِيدَنَّكُمْ ۖ وَلَئِنْ كَفَرْتُمْ إِنَّ عَذَابِي لَشَدِيدٌ
ហើយនៅពេលម្ចាស់របស់ពួកអ្នកបានប្រកាសថា ប្រសិនបើពួកអ្នកបានសំដែង ការដឹងគុណ យើងប្រាកដជានឹងថែមទៅពួកអ្នកទៀត ហើយប្រសិនបើពួកអ្នកបាន អជំនឿ ការពិតទណ្ឌកម្មរបស់យើងគឺពិតជារឹងត្អឹងបំផុត
وَقَالَ مُوسَىٰ إِنْ تَكْفُرُوا أَنْتُمْ وَمَنْ فِي الْأَرْضِ جَمِيعًا فَإِنَّ اللَّهَ لَغَنِيٌّ حَمِيدٌ
ហើយមូសាថា ប្រសិន បើពួកអ្នកអជំនឿ ទាំងពួកអ្នក និងទាំងអ្នកដែលមាននៅឯភពផែនដីទាំងអស់ ក៏ អល់ឡោះប្រាកដជាមានបំផុត ហើយជាទីកោតសរសើរបំផុត
أَلَمْ يَأْتِكُمْ نَبَأُ الَّذِينَ مِنْ قَبْلِكُمْ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ ۛ وَالَّذِينَ مِنْ بَعْدِهِمْ ۛ لَا يَعْلَمُهُمْ إِلَّا اللَّهُ ۚ جَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ فَرَدُّوا أَيْدِيَهُمْ فِي أَفْوَاهِهِمْ وَقَالُوا إِنَّا كَفَرْنَا بِمَا أُرْسِلْتُمْ بِهِ وَإِنَّا لَفِي شَكٍّ مِمَّا تَدْعُونَنَا إِلَيْهِ مُرِيبٍ
តើមិនទាន់បានដល់ ពួកអ្នកទេឬ ព្រឹត្តិការណ៍របស់ពួកបណ្តាអ្នកកាលពីសម័យមុនពួកអ្នក គឺក្រុមរបស់ ណូហ៍ អាទ និងសាម៉ូទ ព្រមទាំងពួកដែលបន្ទាប់ពីពួកគេទាំងនេះ?។ ក្រៅពី អល់ឡោះ គ្មានអ្នកណាដឹងចំពោះពួកទាំងនេះទេ។ រ៉សូលៗរបស់ពួកគេ បានទៅដល់ ពួកគេដោយនាំភស្តុតាងៗ រួចមក ពួកគេបានរុញដៃពួកគេទៅក្នុងមាត់របស់ពួកគេ ហើយថា ពួកយើងពិតជាអជំនឿនឹងអ្វីដែលគេបានចាត់បញ្ជូនអ្នកទាំងឡាយ នាំវា មកនេះ ហើយពួកយើង ពិតជាស្ថិតក្នុងការមន្ទិលសង្ស័យ ដែលស្ទាក់ស្ទើរបំផុតស្តី អំពីអ្វីដែលពួកអ្នកអំពាវនាវពួកយើងនេះ
قَالَتْ رُسُلُهُمْ أَفِي اللَّهِ شَكٌّ فَاطِرِ السَّمَاوَاتِ وَالْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُمْ مِنْ ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰ أَجَلٍ مُسَمًّى ۚ قَالُوا إِنْ أَنْتُمْ إِلَّا بَشَرٌ مِثْلُنَا تُرِيدُونَ أَنْ تَصُدُّونَا عَمَّا كَانَ يَعْبُدُ آبَاؤُنَا فَأْتُونَا بِسُلْطَانٍ مُبِينٍ
រ៉សូលៗរបស់ពួកគេថា តើមានការមន្ទិល សង្ស័យឬនៅក្នុងរឿងអល់ឡោះ ដែលជាអ្នកបង្កើតមេឃទាំងឡាយ និងភពផែនដី។ លោកអំពាវនាវពួកអ្នក ដើម្បីលោកនឹងអភ័យទោសឱ្យពួកអ្នក ពីបាបកម្មនានារបស់ ពួកអ្នក ហើយលោកនឹងពន្យារដល់ពួកអ្នក រហូតដល់ពេលកំណត់ណាមួយ។ ពួកគេ ថា ពួកអ្នកគ្មានអ្វីក្រៅពីជាមនុស្សជាតិដូចពួកយើងដែរនោះឡើយ ពួកអ្នកប្រាថ្នានឹង រំខានពួកយើង ពីអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានធ្វើប្រណិប័តន៍។ ដូចនេះ ចូរពួកអ្នកទាំងអស់គ្នានាំមកកាន់ពួកយើង នូវភស្តុតាង?មួយដ៏ច្បាស់លាស់បំផុត
قَالَتْ لَهُمْ رُسُلُهُمْ إِنْ نَحْنُ إِلَّا بَشَرٌ مِثْلُكُمْ وَلَٰكِنَّ اللَّهَ يَمُنُّ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ ۖ وَمَا كَانَ لَنَا أَنْ نَأْتِيَكُمْ بِسُلْطَانٍ إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
រ៉សូលៗរបស់ពួកគេ បាននិយាយទៅកាន់ពួកគេថា ពួកយើងគឺសុទ្ធតែជាមនុស្សដូច ទៅនឹងពួកអ្នកដែរ ក៏ប៉ុន្តែអល់ឡោះផ្តល់ការុណភាពទៅលើអ្នក ដែលលោកប្រាថ្នាក្នុង ចំណោមពួកដែលគោរពលោក។ យើងគ្មានសិទ្ធិអ្វីនឹងនាំទៅកាន់ពួកអ្នក នូវភស្តុតាង ណាមួយនោះទេ លើកលែងតែដោយការយល់ព្រមរបស់អល់ឡោះ។ ហើយនៅលើ អល់ឡោះ ចូរបណ្តាអ្នកដែលមានជំនឿ ប្រគល់ក្តីស្មោះស្ម័គ្រ

Choose other languages: