Quran Apps in many lanuages:

Surah Ibrahim Ayahs #14 Translated in Khmer

قَالَتْ رُسُلُهُمْ أَفِي اللَّهِ شَكٌّ فَاطِرِ السَّمَاوَاتِ وَالْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُمْ مِنْ ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰ أَجَلٍ مُسَمًّى ۚ قَالُوا إِنْ أَنْتُمْ إِلَّا بَشَرٌ مِثْلُنَا تُرِيدُونَ أَنْ تَصُدُّونَا عَمَّا كَانَ يَعْبُدُ آبَاؤُنَا فَأْتُونَا بِسُلْطَانٍ مُبِينٍ
រ៉សូលៗរបស់ពួកគេថា តើមានការមន្ទិល សង្ស័យឬនៅក្នុងរឿងអល់ឡោះ ដែលជាអ្នកបង្កើតមេឃទាំងឡាយ និងភពផែនដី។ លោកអំពាវនាវពួកអ្នក ដើម្បីលោកនឹងអភ័យទោសឱ្យពួកអ្នក ពីបាបកម្មនានារបស់ ពួកអ្នក ហើយលោកនឹងពន្យារដល់ពួកអ្នក រហូតដល់ពេលកំណត់ណាមួយ។ ពួកគេ ថា ពួកអ្នកគ្មានអ្វីក្រៅពីជាមនុស្សជាតិដូចពួកយើងដែរនោះឡើយ ពួកអ្នកប្រាថ្នានឹង រំខានពួកយើង ពីអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានធ្វើប្រណិប័តន៍។ ដូចនេះ ចូរពួកអ្នកទាំងអស់គ្នានាំមកកាន់ពួកយើង នូវភស្តុតាង?មួយដ៏ច្បាស់លាស់បំផុត
قَالَتْ لَهُمْ رُسُلُهُمْ إِنْ نَحْنُ إِلَّا بَشَرٌ مِثْلُكُمْ وَلَٰكِنَّ اللَّهَ يَمُنُّ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ ۖ وَمَا كَانَ لَنَا أَنْ نَأْتِيَكُمْ بِسُلْطَانٍ إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
រ៉សូលៗរបស់ពួកគេ បាននិយាយទៅកាន់ពួកគេថា ពួកយើងគឺសុទ្ធតែជាមនុស្សដូច ទៅនឹងពួកអ្នកដែរ ក៏ប៉ុន្តែអល់ឡោះផ្តល់ការុណភាពទៅលើអ្នក ដែលលោកប្រាថ្នាក្នុង ចំណោមពួកដែលគោរពលោក។ យើងគ្មានសិទ្ធិអ្វីនឹងនាំទៅកាន់ពួកអ្នក នូវភស្តុតាង ណាមួយនោះទេ លើកលែងតែដោយការយល់ព្រមរបស់អល់ឡោះ។ ហើយនៅលើ អល់ឡោះ ចូរបណ្តាអ្នកដែលមានជំនឿ ប្រគល់ក្តីស្មោះស្ម័គ្រ
وَمَا لَنَا أَلَّا نَتَوَكَّلَ عَلَى اللَّهِ وَقَدْ هَدَانَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَا آذَيْتُمُونَا ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ
ហើយយើងមាន សិទ្ធិអ្វីដែលយើងមិនប្រគល់ក្តីស្មោះទៅលើអល់ឡោះ ក្នុងករណីដែលលោកបានបង្ហាញ ដល់យើង នូវផ្លូវទាំងឡាយរបស់យើងយ៉ាងប្រាកដ ។ ហើយយើងត្រូវតែអត់ធន់ នៅលើអ្វីដែលពួកអ្នកបានធ្វើទុក្ខបុកម្នេញយើង។ ហើយនៅលើអល់ឡោះ បណ្តាអ្នក ដែលប្រគល់ក្តីស្មោះត្រូវតែប្រគល់ក្តីស្មោះ
وَقَالَ الَّذِينَ كَفَرُوا لِرُسُلِهِمْ لَنُخْرِجَنَّكُمْ مِنْ أَرْضِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۖ فَأَوْحَىٰ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ الظَّالِمِينَ
ហើយពួកដែលអជំនឿ បាននិយាយ ទៅកាន់រ៉សូលរបស់ពួកគេថា យើងប្រាកដជានឹងបណ្តេញពួកអ្នកពីទឹកដីរបស់យើង ឬមួយពួកអ្នកត្រូវតែវិលទៅក្នុងសាសនារបស់យើងវិញ។ ដូច្នេះ ម្ចាស់របស់អ្នក លោក បានវ៉ាហ៊ីទៅកាន់ពួកគេ យើងពិតជានឹងធ្វើឱ្យវិនាសហិនហោច ពួកដែលអយុត្តិធម៌
وَلَنُسْكِنَنَّكُمُ الْأَرْضَ مِنْ بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِي وَخَافَ وَعِيدِ
ហើយយើងពិតជានឹងទុកដាក់លំនៅដ្ឋានឱ្យពួកអ្នកឯភពផែនដី បន្ទាប់ពីពួកគេ។ ទាំងនេះ គឺសម្រាប់អ្នកដែលបានគោរពកោតខ្លាចឋានៈរបស់យើង និងបានកោតខ្លាច ការគំរាមកំហែងរបស់យើង

Choose other languages: