Quran Apps in many lanuages:

Surah Ibrahim Ayahs #48 Translated in Khmer

وَأَنْذِرِ النَّاسَ يَوْمَ يَأْتِيهِمُ الْعَذَابُ فَيَقُولُ الَّذِينَ ظَلَمُوا رَبَّنَا أَخِّرْنَا إِلَىٰ أَجَلٍ قَرِيبٍ نُجِبْ دَعْوَتَكَ وَنَتَّبِعِ الرُّسُلَ ۗ أَوَلَمْ تَكُونُوا أَقْسَمْتُمْ مِنْ قَبْلُ مَا لَكُمْ مِنْ زَوَالٍ
ហើយចូរអ្នកព្រមានមនុស្សចំពោះថ្ងៃដែលទណ្ឌកម្ម នឹងដល់ទៅពួកគេ រួចមក ពួកដែលបានសាងអយុត្តិធម៌នឹងនិយាយថា ឱម្ចាស់របស់ យើង! សូមលោកមេត្តាពន្យារយើងទៅកាន់កាលកំណត់មួយដ៏ជិតបំផុតផង យើង ពិតជានឹងឆ្លើយនូវការអំពាវនាវរបស់លោក ហើយយើងពិតជានឹងធ្វើតាមរ៉សូល ទាំងឡាយ។ តើពួកអ្នកមិនទាន់បានស្បថស្បែទេឬថា កាលពីមុននោះ ពួកអ្នកគ្មាន ការចាកចោលទេ
وَسَكَنْتُمْ فِي مَسَاكِنِ الَّذِينَ ظَلَمُوا أَنْفُسَهُمْ وَتَبَيَّنَ لَكُمْ كَيْفَ فَعَلْنَا بِهِمْ وَضَرَبْنَا لَكُمُ الْأَمْثَالَ
ហើយពួកអ្នកបានស្នាក់នៅលំនៅដ្ឋានទាំងឡាយរបស់ពួក ដែលបានសាងអយុត្តិធម៌សម្រាប់ខ្លួនពួកគេផ្ទាល់ ហើយក៏បានលេចធ្លោច្បាស់ ណាស់សម្រាប់ពួកអ្នកយ៉ាងដូចម្តេចខ្លះ ដែលយើងបានប្រព្រឹត្តចំពោះពួកគេទាំង នោះ? ហើយយើងក៏បានធ្វើការប្រៀបធៀបឱ្យពួកអ្នកហើយដែរ
وَقَدْ مَكَرُوا مَكْرَهُمْ وَعِنْدَ اللَّهِ مَكْرُهُمْ وَإِنْ كَانَ مَكْرُهُمْ لِتَزُولَ مِنْهُ الْجِبَالُ
ហើយពិត ណាស់ពួកគេបានធ្វើល្បិចកល នូវល្បិចកលរបស់ពួកគេ ហើយនៅឯអល់ឡោះមាន ល្បិចកលរបស់ពួកគេ ទោះបីល្បិចកលរបស់ពួកគេទាំងនោះ ដើម្បីភ្នំគិរីទាំងឡាយ នឹងវិនាសដោយសារវាក៏ដោយ
فَلَا تَحْسَبَنَّ اللَّهَ مُخْلِفَ وَعْدِهِ رُسُلَهُ ۗ إِنَّ اللَّهَ عَزِيزٌ ذُو انْتِقَامٍ
ដូច្នេះ ចូរអ្នកកុំគិតស្មានឱ្យសោះថា អល់ឡោះ ជាអ្នកក្បត់សន្យារបស់លោក ចំពោះរ៉សូលៗរបស់លោក ។ អល់ឡោះពិតជាអ្នក មានពលានុភាពបំផុត ជាអ្នកមានអំណាចដាក់ទណ្ឌកម្ម
يَوْمَ تُبَدَّلُ الْأَرْضُ غَيْرَ الْأَرْضِ وَالسَّمَاوَاتُ ۖ وَبَرَزُوا لِلَّهِ الْوَاحِدِ الْقَهَّارِ
នៅថ្ងៃដែលភពផែនដី នឹងត្រូវប្តូរទៅដីផ្សេង ដូចនេះដែរភពមេឃទាំងឡាយ។ ហើយពួកគេនឹងត្រូវបាន ចូលបង្ហាញខ្លួនចំពោះអល់ឡោះតែមួយគត់ ដែលជាអ្នកមានអំណាចបំផុត

Choose other languages: