Quran Apps in many lanuages:

Surah Hud Ayahs #87 Translated in Khmer

مُسَوَّمَةً عِنْدَ رَبِّكَ ۖ وَمَا هِيَ مِنَ الظَّالِمِينَ بِبَعِيدٍ
គឺលេចចេញនិមិត្តសញ្ញាមួយពីម្ចាស់របស់អ្នក។ ហើយវាក៏ពុំមែនឆ្ងាយពីពួកដែល អយុត្តិធម៌នោះទេ
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ وَلَا تَنْقُصُوا الْمِكْيَالَ وَالْمِيزَانَ ۚ إِنِّي أَرَاكُمْ بِخَيْرٍ وَإِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ مُحِيطٍ
ហើយឆ្ពោះទៅកាន់ពួកម៉ាទយ៉ាន បងប្អូនរបស់ពួកគេគឺ ស៊ូអែប។ គាត់បាននិយាយថាៈ“ឱក្រុមមនុស្សយើង! ចូរពួកអ្នកទាំងឡាយប្រណិប័តន៍ អល់ឡោះ គ្មានម្ចាស់ណាម្នាក់ក្រៅពីលោកទេ។ ហើយចូរពួកអ្នកកុំបំបាត់រង្វាល់ និង ជញ្ជីង។ ការពិត យើងមើលឃើញពួកអ្នក មានក្នុងភាពកុសលមួយ។ ហើយយើង ខ្លាចតែពួកអ្នកត្រូវទណ្ឌកម្មនាថ្ងៃមួយ ដែលត្រូវឡោមព័ទ្ធ
وَيَا قَوْمِ أَوْفُوا الْمِكْيَالَ وَالْمِيزَانَ بِالْقِسْطِ ۖ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
នែ៎ក្រុមមនុស្សរបស់ យើង! ចូរពួកអ្នកបំពេញរង្វាល់ និងជញ្ជីងដោយយុត្តិធម៌។ ហើយចូរពួកអ្នកកុំបំបាត់ ចំពោះមនុស្សទូទៅ នូវវត្ថុទាំងឡាយរបស់ពួកគេ ហើយចូរពួកអ្នកកុំធ្វើវឹកវរនៅលើដី ដោយជាពួកអ្នកធ្វើឱ្យវិនាសអន្តរាយ
بَقِيَّتُ اللَّهِ خَيْرٌ لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ ۚ وَمَا أَنَا عَلَيْكُمْ بِحَفِيظٍ
អ្វីដែលបន្សល់ទុកដោយអល់ឡោះ គឺជា កុសលមួយសំរាប់ពួកអ្នក ប្រសិនបើពួកអ្នកជាពួកមានជំនឿ ហើយយើងក៏ពុំមែនជា អ្នកគាំពារម្នាក់លើពួកអ្នកដែរ
قَالُوا يَا شُعَيْبُ أَصَلَاتُكَ تَأْمُرُكَ أَنْ نَتْرُكَ مَا يَعْبُدُ آبَاؤُنَا أَوْ أَنْ نَفْعَلَ فِي أَمْوَالِنَا مَا نَشَاءُ ۖ إِنَّكَ لَأَنْتَ الْحَلِيمُ الرَّشِيدُ
ពួកគេថា នែ៎ស៊ូអែប! តើសឡាតិ៍របស់អ្នកបញ្ជា អ្នកឱ្យយើងបោះបង់អ្វី ដែលជីដូនជីតាយើងប្រណិប័តន៍នោះឬ? ឬមួយមិនឱ្យយើង ប្រព្រឹត្តនៅក្នុងទ្រព្យសម្បត្តិរបស់យើង នូវអ្វីដែលយើងបានប៉ងប្រាថ្នានោះឬ? ការពិត អ្នកគឺពិតជាអ្នកដែលអត់អោន ថែមទាំងឈ្លាសវៃបំផុត

Choose other languages: