Quran Apps in many lanuages:

Surah Hud Ayahs #67 Translated in Khmer

قَالَ يَا قَوْمِ أَرَأَيْتُمْ إِنْ كُنْتُ عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَآتَانِي مِنْهُ رَحْمَةً فَمَنْ يَنْصُرُنِي مِنَ اللَّهِ إِنْ عَصَيْتُهُ ۖ فَمَا تَزِيدُونَنِي غَيْرَ تَخْسِيرٍ
គាត់ថា ឱក្រុមមនុស្សរបស់យើង! តើពួកអ្នកបានយល់ឃើញយ៉ាងណាដែរ ប្រសិនបើយើង មានភស្តុតាងណាមួយអំពីម្ចាស់របស់យើង ហើយលោកបានផ្តល់ឱ្យយើងអំពីលោក នូវក្តី អាណិតអាសូរណាមួយ ពេលនោះតើជនណាម្នាក់ដែលនឹងជួយយើងអំពីអល់ឡោះ ប្រសិនបើ យើងមិនបានស្តាប់ឱវាទលោក?។ ពួកអ្នកឥតថែមអ្វីដល់យើង ក្រៅពីការដែលធ្វើឱ្យខាតបង់ ឡើយ
وَيَا قَوْمِ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ
ហើយឱក្រុមមនុស្សយើង! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ គឺជាភស្តុតាងមួយ សំរាប់ពួកអ្នក ដូច្នេះ ចូរពួកអ្នកលែងវាឱ្យស៊ីនៅលើដីអល់ឡោះ ហើយចូរពួកអ្នកកុំប៉ះពាល់វា នូវអំពើអាក្រក់ណាមួយ ពុំនោះសោតទេ លោកនឹងដាក់ទោសពួកអ្នកដោយទារុណកម្មមួយដ៏ ជិតបង្កើយ
فَعَقَرُوهَا فَقَالَ تَمَتَّعُوا فِي دَارِكُمْ ثَلَاثَةَ أَيَّامٍ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍ
រួចមក ពួកគេក៏បានសំលាប់វា រួចគាត់ថា ចូរពួកអ្នកនៅឱ្យសុខស្រួលចុះ ក្នុង គេហដ្ឋានរបស់ពួកអ្នក រយៈពេលបីថ្ងៃ។ ទាំងនេះ គឺជាសន្យាមួយដែលមិនត្រូវបានគេកុហក ឡើយ
فَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا صَالِحًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَمِنْ خِزْيِ يَوْمِئِذٍ ۗ إِنَّ رَبَّكَ هُوَ الْقَوِيُّ الْعَزِيزُ
លុះនៅពេលដែលបទបញ្ជារបស់យើងបានទៅដល់ យើងក៏បានរំដោះសាឡេះ ព្រមទាំងពួកដែលបានមានជំនឿរួមជាមួយគាត់ ដោយក្តីអាណិតអាសូរមួយអំពីយើង និង រំដោះពីភាពវេទនានៅថ្ងៃមួយនោះ។ ការពិតម្ចាស់របស់អ្នក លោកពិតជាអ្នកដែលប្រពលភាព ហើយពលានុពលបំផុត
وَأَخَذَ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
ហើយមានសំរែកមួយបានឆក់យកពួកដែលសាងអយុត្តិធម៌ ស្រាប់ តែពួកគេបានក្លាយជាពួកអ្នកសណ្តូកតៃហោងនៅក្នុងគេហដ្ឋានរបស់ពួកគេ

Choose other languages: