Quran Apps in many lanuages:

Surah Hud Ayahs #69 Translated in Khmer

فَعَقَرُوهَا فَقَالَ تَمَتَّعُوا فِي دَارِكُمْ ثَلَاثَةَ أَيَّامٍ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍ
រួចមក ពួកគេក៏បានសំលាប់វា រួចគាត់ថា ចូរពួកអ្នកនៅឱ្យសុខស្រួលចុះ ក្នុង គេហដ្ឋានរបស់ពួកអ្នក រយៈពេលបីថ្ងៃ។ ទាំងនេះ គឺជាសន្យាមួយដែលមិនត្រូវបានគេកុហក ឡើយ
فَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا صَالِحًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَمِنْ خِزْيِ يَوْمِئِذٍ ۗ إِنَّ رَبَّكَ هُوَ الْقَوِيُّ الْعَزِيزُ
លុះនៅពេលដែលបទបញ្ជារបស់យើងបានទៅដល់ យើងក៏បានរំដោះសាឡេះ ព្រមទាំងពួកដែលបានមានជំនឿរួមជាមួយគាត់ ដោយក្តីអាណិតអាសូរមួយអំពីយើង និង រំដោះពីភាពវេទនានៅថ្ងៃមួយនោះ។ ការពិតម្ចាស់របស់អ្នក លោកពិតជាអ្នកដែលប្រពលភាព ហើយពលានុពលបំផុត
وَأَخَذَ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
ហើយមានសំរែកមួយបានឆក់យកពួកដែលសាងអយុត្តិធម៌ ស្រាប់ តែពួកគេបានក្លាយជាពួកអ្នកសណ្តូកតៃហោងនៅក្នុងគេហដ្ឋានរបស់ពួកគេ
كَأَنْ لَمْ يَغْنَوْا فِيهَا ۗ أَلَا إِنَّ ثَمُودَ كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِثَمُودَ
ហាក់បីដូច ជាពួកគេមិនដែលបានរស់នៅទីនោះ។ នែ! ពួកសាម៉ូទ ពិតជាបានអជំនឿចំពោះម្ចាស់របស់ ពួកគេ នែ! ក្តីវិនាសហើយចំពោះពួកសាម៉ូទ
وَلَقَدْ جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا سَلَامًا ۖ قَالَ سَلَامٌ ۖ فَمَا لَبِثَ أَنْ جَاءَ بِعِجْلٍ حَنِيذٍ
ពិតប្រាកដណាស់ រ៉សូលទាំងឡាយរបស់ យើងបាននាំក្តីរីករាយទៅដល់អ៊ីព្រហ៊ីម។ ពួកគេថា សាឡាម (បរមសុខចូរមានដល់អ្នក) ។ គាត់ ក៏ឆ្លើយតបវិញថា សាឡាម ហើយមិនយូរប៉ុន្មាន គាត់ក៏បាននាំមកនូវសាច់កូនគោអាំងមួយ

Choose other languages: