Quran Apps in many lanuages:

Surah Hud Ayahs #71 Translated in Khmer

وَأَخَذَ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
ហើយមានសំរែកមួយបានឆក់យកពួកដែលសាងអយុត្តិធម៌ ស្រាប់ តែពួកគេបានក្លាយជាពួកអ្នកសណ្តូកតៃហោងនៅក្នុងគេហដ្ឋានរបស់ពួកគេ
كَأَنْ لَمْ يَغْنَوْا فِيهَا ۗ أَلَا إِنَّ ثَمُودَ كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِثَمُودَ
ហាក់បីដូច ជាពួកគេមិនដែលបានរស់នៅទីនោះ។ នែ! ពួកសាម៉ូទ ពិតជាបានអជំនឿចំពោះម្ចាស់របស់ ពួកគេ នែ! ក្តីវិនាសហើយចំពោះពួកសាម៉ូទ
وَلَقَدْ جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا سَلَامًا ۖ قَالَ سَلَامٌ ۖ فَمَا لَبِثَ أَنْ جَاءَ بِعِجْلٍ حَنِيذٍ
ពិតប្រាកដណាស់ រ៉សូលទាំងឡាយរបស់ យើងបាននាំក្តីរីករាយទៅដល់អ៊ីព្រហ៊ីម។ ពួកគេថា សាឡាម (បរមសុខចូរមានដល់អ្នក) ។ គាត់ ក៏ឆ្លើយតបវិញថា សាឡាម ហើយមិនយូរប៉ុន្មាន គាត់ក៏បាននាំមកនូវសាច់កូនគោអាំងមួយ
فَلَمَّا رَأَىٰ أَيْدِيَهُمْ لَا تَصِلُ إِلَيْهِ نَكِرَهُمْ وَأَوْجَسَ مِنْهُمْ خِيفَةً ۚ قَالُوا لَا تَخَفْ إِنَّا أُرْسِلْنَا إِلَىٰ قَوْمِ لُوطٍ
លុះនៅពេលដែលគាត់បានឃើញដៃទាំងឡាយរបស់ពួកគេ មិនព្រមលូកទៅកាន់អាហារនោះ ទេ គាត់ក៏បានប្លែកក្នុងចិត្តចំពោះពួកគេ ហើយគាត់ក៏បានញញើតពួកគេ ដោយការញញើត ព្រឺខ្លាចមួយ ។ ពួកគេថា ចូរអ្នកកុំខ្លាចញញើត ការពិតយើងនេះ ត្រូវបានគេចាត់បញ្ជូនឆ្ពោះ ទៅកាន់មនុស្សរបស់លូទ
وَامْرَأَتُهُ قَائِمَةٌ فَضَحِكَتْ فَبَشَّرْنَاهَا بِإِسْحَاقَ وَمِنْ وَرَاءِ إِسْحَاقَ يَعْقُوبَ
ភរិយារបស់គាត់នៅឈរ រួចនាងក៏បានសើច ។ ក្រោយមក យើងក៏បានផ្តល់ការរីករាយទៅចំពោះនាងដោយអ៊ីស្ហាក និងក្រោយពីអ៊ីស្ហាកគឺយ៉ាក់កូប

Choose other languages: