Quran Apps in many lanuages:

Surah Hud Ayahs #36 Translated in Khmer

قَالُوا يَا نُوحُ قَدْ جَادَلْتَنَا فَأَكْثَرْتَ جِدَالَنَا فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ពួកគេបាន និយាយថា ឱណូហ៍! អ្នកបានឈ្លោះប្រកែកនឹងយើងយ៉ាងប្រាកដ ហើយអ្នកបង្កច្រើនណាស់នូវ ការជំទាស់ប្រកែកនឹងយើង ដូច្នេះ ចូរអ្នកនាំមកកាន់យើងចុះនូវអ្វីដែលអ្នកកំពុងសន្យាចំពោះយើង ប្រសិនបើអ្នកជាអ្នកដែលទៀងត្រង់មែន
قَالَ إِنَّمَا يَأْتِيكُمْ بِهِ اللَّهُ إِنْ شَاءَ وَمَا أَنْتُمْ بِمُعْجِزِينَ
គាត់ថា ការពិតអល់ឡោះនឹងនាំសន្យានោះទៅកាន់ ពួកអ្នក ប្រសិនបើលោកប្រាថ្នា ហើយពួកអ្នកពុំមែនជាពួកដែលអាចគេចផុតបានទេ
وَلَا يَنْفَعُكُمْ نُصْحِي إِنْ أَرَدْتُ أَنْ أَنْصَحَ لَكُمْ إِنْ كَانَ اللَّهُ يُرِيدُ أَنْ يُغْوِيَكُمْ ۚ هُوَ رَبُّكُمْ وَإِلَيْهِ تُرْجَعُونَ
ការជួយ មតិរបស់យើងនឹងមិនផ្តល់ផលប្រយោជន៍ដល់ពួកអ្នកឡើយ ប្រសិនបើយើងមានបំណងនឹងជួយ មតិចំពោះពួកអ្នក ប្រសិនបើអល់ឡោះមានបំណងនឹងបំភាន់វង្វេងពួកអ្នក។ លោកជាម្ចាស់ របស់ពួកអ្នក ហើយឆ្ពោះទៅកាន់លោក គេនឹងត្រលប់ពួកអ្នកទៅវិញ
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ إِنِ افْتَرَيْتُهُ فَعَلَيَّ إِجْرَامِي وَأَنَا بَرِيءٌ مِمَّا تُجْرِمُونَ
ឬមួយពួកគេបាន និយាយថា គាត់ប្រឌិតវា។ ចូរថាទៅ ប្រសិនបើយើងបានប្រឌិតវានោះ គឺយើងត្រូវទទួលទោសពៃរ៍ របស់យើង ការពិតយើងជាអ្នករួចផុតពីអ្វីដែលពួកអ្នកសាងទោសពៃរ៍
وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُ لَنْ يُؤْمِنَ مِنْ قَوْمِكَ إِلَّا مَنْ قَدْ آمَنَ فَلَا تَبْتَئِسْ بِمَا كَانُوا يَفْعَلُونَ
រួចមក គេបានវ៉ាហ៊ី ឆ្ពោះទៅណូហ៍ថា នឹងមិនមានជំនឿឡើយ ក្នុងចំណោមក្រុមរបស់អ្នកក្រៅពីពួកដែលមាន ជំនឿយ៉ាងប្រាកដ។ ហេតុនេះ ចូរអ្នកកុំអស់សង្ឃឹមដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត

Choose other languages: