Quran Apps in many lanuages:

Surah Hud Ayahs #35 Translated in Khmer

وَلَا أَقُولُ لَكُمْ عِنْدِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبَ وَلَا أَقُولُ إِنِّي مَلَكٌ وَلَا أَقُولُ لِلَّذِينَ تَزْدَرِي أَعْيُنُكُمْ لَنْ يُؤْتِيَهُمُ اللَّهُ خَيْرًا ۖ اللَّهُ أَعْلَمُ بِمَا فِي أَنْفُسِهِمْ ۖ إِنِّي إِذًا لَمِنَ الظَّالِمِينَ
ហើយយើងមិន ដែលនិយាយទៅកាន់ពួកអ្នកថា យើងមានរតនៈសម្បត្តិរបស់អល់ឡោះនោះឡើយ។ យើងមិន ដែលដឹងទេនូវអាថ៌កំបាំង ហើយយើងក៏មិនដែលថា យើងពិតជាម៉ាឡាអ៊ីកាត់ដែរ។ ហើយយើង ក៏មិនដែលនិយាយទៅកាន់ពួកមានជំនឿ ដែលភ្នែករបស់ពួកអ្នកមើលឃើញថោកទាបនោះថា អល់ឡោះនឹងមិនផ្តល់កុសលណាមួយទៅពួកគេនោះដែរ។ អល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅ ក្នុងខ្លួនរបស់ពួកគេ។ ពុំនោះសោតទេ យើងពិតជាចំណោមពួកដែលអយុត្តិធម៌
قَالُوا يَا نُوحُ قَدْ جَادَلْتَنَا فَأَكْثَرْتَ جِدَالَنَا فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ពួកគេបាន និយាយថា ឱណូហ៍! អ្នកបានឈ្លោះប្រកែកនឹងយើងយ៉ាងប្រាកដ ហើយអ្នកបង្កច្រើនណាស់នូវ ការជំទាស់ប្រកែកនឹងយើង ដូច្នេះ ចូរអ្នកនាំមកកាន់យើងចុះនូវអ្វីដែលអ្នកកំពុងសន្យាចំពោះយើង ប្រសិនបើអ្នកជាអ្នកដែលទៀងត្រង់មែន
قَالَ إِنَّمَا يَأْتِيكُمْ بِهِ اللَّهُ إِنْ شَاءَ وَمَا أَنْتُمْ بِمُعْجِزِينَ
គាត់ថា ការពិតអល់ឡោះនឹងនាំសន្យានោះទៅកាន់ ពួកអ្នក ប្រសិនបើលោកប្រាថ្នា ហើយពួកអ្នកពុំមែនជាពួកដែលអាចគេចផុតបានទេ
وَلَا يَنْفَعُكُمْ نُصْحِي إِنْ أَرَدْتُ أَنْ أَنْصَحَ لَكُمْ إِنْ كَانَ اللَّهُ يُرِيدُ أَنْ يُغْوِيَكُمْ ۚ هُوَ رَبُّكُمْ وَإِلَيْهِ تُرْجَعُونَ
ការជួយ មតិរបស់យើងនឹងមិនផ្តល់ផលប្រយោជន៍ដល់ពួកអ្នកឡើយ ប្រសិនបើយើងមានបំណងនឹងជួយ មតិចំពោះពួកអ្នក ប្រសិនបើអល់ឡោះមានបំណងនឹងបំភាន់វង្វេងពួកអ្នក។ លោកជាម្ចាស់ របស់ពួកអ្នក ហើយឆ្ពោះទៅកាន់លោក គេនឹងត្រលប់ពួកអ្នកទៅវិញ
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ إِنِ افْتَرَيْتُهُ فَعَلَيَّ إِجْرَامِي وَأَنَا بَرِيءٌ مِمَّا تُجْرِمُونَ
ឬមួយពួកគេបាន និយាយថា គាត់ប្រឌិតវា។ ចូរថាទៅ ប្រសិនបើយើងបានប្រឌិតវានោះ គឺយើងត្រូវទទួលទោសពៃរ៍ របស់យើង ការពិតយើងជាអ្នករួចផុតពីអ្វីដែលពួកអ្នកសាងទោសពៃរ៍

Choose other languages: