Quran Apps in many lanuages:

Surah Hud Ayahs #16 Translated in Khmer

فَلَعَلَّكَ تَارِكٌ بَعْضَ مَا يُوحَىٰ إِلَيْكَ وَضَائِقٌ بِهِ صَدْرُكَ أَنْ يَقُولُوا لَوْلَا أُنْزِلَ عَلَيْهِ كَنْزٌ أَوْ جَاءَ مَعَهُ مَلَكٌ ۚ إِنَّمَا أَنْتَ نَذِيرٌ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
ក្រែងអ្នកជាអ្នកដែលបោះបង់ភាគខ្លះនៃអ្វីដែល គេបានវ៉ាហ៊ីទៅកាន់អ្នក និងទ្រូងរបស់អ្នកចង្អៀតចង្អល់នឹងវ៉ាហ៊ីនោះ ដោយសារតែ សំដីដែលពួកគេបាននិយាយថា ហេតុម្តេចគេមិនដាក់ចុះទៅលើគាត់នូវរតនៈសម្បត្តិ មួយ ឬក៏មិនមានម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់? ការពិតអ្នក គឺត្រឹមតែជាអ្នកដែល ព្រមានម្នាក់តែប៉ុណ្ណោះ។ ហើយអល់ឡោះ គឺជាអ្នកដែលគាំពារលើអ្វីៗទាំងអស់
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ فَأْتُوا بِعَشْرِ سُوَرٍ مِثْلِهِ مُفْتَرَيَاتٍ وَادْعُوا مَنِ اسْتَطَعْتُمْ مِنْ دُونِ اللَّهِ إِنْ كُنْتُمْ صَادِقِينَ
ឬមួយគេពោលនូវការប្រឌិតចំពោះគាត់ ។ ចូរថាទៅ! ដូចនេះ ចូរពួកអ្នកនាំមកនូវ ចំនួនដប់ស៊ូរ៉ោះដូចគួរអាននេះ ដែលគេច្នៃប្រឌិតឡើង ហើយចូរពួកអ្នកអញ្ជើញជន ដែលពួកអ្នកមានលទ្ធភាពក្រៅពីអល់ឡោះ ប្រសិនបើពួកអ្នកជាពួកទៀងត្រង់មែននោះ
فَإِلَّمْ يَسْتَجِيبُوا لَكُمْ فَاعْلَمُوا أَنَّمَا أُنْزِلَ بِعِلْمِ اللَّهِ وَأَنْ لَا إِلَٰهَ إِلَّا هُوَ ۖ فَهَلْ أَنْتُمْ مُسْلِمُونَ
ដូចនេះដែរ ប្រសិនបើពួកគេមិនអាចទទួលឆ្លើយតបចំពោះពួកអ្នកបាន ចូរពួក អ្នកជ្រាបថា គម្ពីរគួរអានត្រូវបានគេដាក់ចុះឱ្យ ដោយការដឹងរបស់អល់ឡោះសុទ្ធ សាធ ហើយគ្មានម្ចាស់ណាក្រៅពីលោកឡើយ ។ ហេតុនេះ តើពួកអ្នកជាអ្នកទទួល គោរពយ៉ាងណា?
مَنْ كَانَ يُرِيدُ الْحَيَاةَ الدُّنْيَا وَزِينَتَهَا نُوَفِّ إِلَيْهِمْ أَعْمَالَهُمْ فِيهَا وَهُمْ فِيهَا لَا يُبْخَسُونَ
ជនណាដែលប៉ងប្រាថ្នាជីវិតលោកិយ និងសម្ផស្ស របស់វា យើងនឹងបំពេញឱ្យពួកគេនៅក្នុងលោកិយ ។ ហើយពួកគេនៅក្នុងលោកិយនេះឥត ត្រូវគេបំបាត់ឡើយ
أُولَٰئِكَ الَّذِينَ لَيْسَ لَهُمْ فِي الْآخِرَةِ إِلَّا النَّارُ ۖ وَحَبِطَ مَا صَنَعُوا فِيهَا وَبَاطِلٌ مَا كَانُوا يَعْمَلُونَ
ពួកគេទាំងនេះ ជាពួកដែលគ្មានអ្វីសំរាប់ពួកគេនាថ្ងៃខាងមុខ ក្រៅពីនរកនោះទេ ។ ហើយនៅថ្ងៃនោះអសារឥតការទាំងអស់ អ្វីដែលពួកគេបាន សាង ព្រមទាំងឥតប្រយោជន៍ទៀត អ្វីដែលពួកគេធ្លាប់ប្រព្រឹត្តនោះ

Choose other languages: