Quran Apps in many lanuages:

Surah Ghafir Ayahs #84 Translated in Khmer

وَلَكُمْ فِيهَا مَنَافِعُ وَلِتَبْلُغُوا عَلَيْهَا حَاجَةً فِي صُدُورِكُمْ وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ
ហើយនៅក្នុង សត្វនេះ ពួកអ្នកមានគុណប្រយោជន៍ជាច្រើន និងដើម្បីពួកអ្នកនឹងបានដល់តំរូវការមួយ ក្នុងចិត្តរបស់ពួកអ្នកនៅលើសត្វនោះ។ ហើយនៅលើសត្វនោះ និងនៅលើសំពៅ ពួក អ្នកនឹងត្រូវគេដឹកឡើង
وَيُرِيكُمْ آيَاتِهِ فَأَيَّ آيَاتِ اللَّهِ تُنْكِرُونَ
ហើយលោកនឹងបង្ហាញឱ្យពួកអ្នកមើលឃើញភស្តុតាងលោក រួចមក តើឯណាមួយភស្តុតាងអល់ឡោះ ដែលពួកអ្នកនឹងបដិសេធ?
أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ كَانُوا أَكْثَرَ مِنْهُمْ وَأَشَدَّ قُوَّةً وَآثَارًا فِي الْأَرْضِ فَمَا أَغْنَىٰ عَنْهُمْ مَا كَانُوا يَكْسِبُونَ
តើពួកគេមិន ទាន់ធ្វើដំណើរនៅលើដី ដើម្បីពួកគេនឹងពិនិត្យមើល តើទៅជាយ៉ាងណា ទីបញ្ចប់របស់ ពួកដែលក្នុងចំណោមពួកជំនាន់មុនៗពួកគេ?។ ពួកទាំងនោះ គឺជាអ្នកច្រើនជាងពួកគេ ជាអ្នកខ្លាំងក្លាជាងពួកគេខាងកម្លាំងពលំ និងខាងស្នាដៃនៅលើដី រួចមក អ្វីដែលពួកគេ ធ្លាប់បានខំប្រឹងប្រែងធ្វើនោះ មិនអាចការពារពួកគេបានឡើយ
فَلَمَّا جَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ فَرِحُوا بِمَا عِنْدَهُمْ مِنَ الْعِلْمِ وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
រួចមក នៅពេល ដែលរ៉សូលៗពួកគេបានទៅដល់ពួកគេ ដោយនាំភស្តុតាងៗ ពួកគេបានសប្បាយរីករាយ នឹងអ្វីដែលមាននៅឯពួកគេនៃចំណេះវិជ្ជា ហើយបានគ្របដណ្តប់ពួកគេ ដោយអ្វីដែល ពួកគេធ្លាប់បានចំអកឡកឡាយដាក់នោះ
فَلَمَّا رَأَوْا بَأْسَنَا قَالُوا آمَنَّا بِاللَّهِ وَحْدَهُ وَكَفَرْنَا بِمَا كُنَّا بِهِ مُشْرِكِينَ
រួចមក នៅពេលដែលពួកគេបានឃើញ ទណ្ឌកម្មរបស់យើង ពួកគេថា ពួកយើងបានជឿហើយនឹងអល់ឡោះតែមួយគត់ ហើយ ពួកយើងបានអជំនឿនឹងអ្វីដែលពួកយើងធ្លាប់បានស៊ីរិកនឹងលោក

Choose other languages: