Quran Apps in many lanuages:

Surah Ghafir Ayahs #81 Translated in Khmer

فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ ۚ فَإِمَّا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا يُرْجَعُونَ
ដូចនេះ ចូរអ្នកអត់ធ្មត់ ការសន្យារបស់អល់ឡោះពិតជាសច្ចៈ ដែលយើងនឹងបង្ហាញឱ្យអ្នកមើលឃើញ យ៉ាងប្រាកដ នូវភាគខ្លះដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងបញ្ចប់ជីវិតអ្នក យ៉ាងប្រាកដ។ រួចមកឆ្ពោះទៅកាន់យើង ត្រូវគេបញ្ជូនពួកគេត្រលប់ទៅវិញ
وَلَقَدْ أَرْسَلْنَا رُسُلًا مِنْ قَبْلِكَ مِنْهُمْ مَنْ قَصَصْنَا عَلَيْكَ وَمِنْهُمْ مَنْ لَمْ نَقْصُصْ عَلَيْكَ ۗ وَمَا كَانَ لِرَسُولٍ أَنْ يَأْتِيَ بِآيَةٍ إِلَّا بِإِذْنِ اللَّهِ ۚ فَإِذَا جَاءَ أَمْرُ اللَّهِ قُضِيَ بِالْحَقِّ وَخَسِرَ هُنَالِكَ الْمُبْطِلُونَ
ហើយជាការពិតណាស់ យើងបានចាត់បញ្ជូនរ៉សូលៗកាលពីពេលមុនអ្នក ក្នុងចំណោម ពួកគេ មានអ្នកដែលយើងបាននិទានទៅលើអ្នក ហើយក្នុងចំណោមពួកគេ មានអ្នកដែល យើងមិនទាន់បាននិទានទៅលើអ្នកទេ។ ហើយសម្រាប់រ៉សូលម្នាក់ដែលនឹងនាំទៅ នូវអា យ៉ាត់មួយ គ្មានអ្វីក្រៅពីដោយការអនុញ្ញាតរបស់អល់ឡោះឡើយ។ រួចមក កាលណាបទ បញ្ជាអល់ឡោះបានមកដល់ ត្រូវបានគេសម្រេចដោយសច្ចៈ ហើយនៅទីនោះពួកដែល ខុសឆ្គងបានខាតបង់
اللَّهُ الَّذِي جَعَلَ لَكُمُ الْأَنْعَامَ لِتَرْكَبُوا مِنْهَا وَمِنْهَا تَأْكُلُونَ
អល់ឡោះជាអ្នកដែលបានបង្កើតសត្វពាហនៈឱ្យពួកអ្នក ដើម្បី ពួកអ្នកនឹងជិះនៃសត្វខ្លះ ហើយនៃសត្វខ្លះទៀតពួកអ្នកនឹងបរិភោគ
وَلَكُمْ فِيهَا مَنَافِعُ وَلِتَبْلُغُوا عَلَيْهَا حَاجَةً فِي صُدُورِكُمْ وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ
ហើយនៅក្នុង សត្វនេះ ពួកអ្នកមានគុណប្រយោជន៍ជាច្រើន និងដើម្បីពួកអ្នកនឹងបានដល់តំរូវការមួយ ក្នុងចិត្តរបស់ពួកអ្នកនៅលើសត្វនោះ។ ហើយនៅលើសត្វនោះ និងនៅលើសំពៅ ពួក អ្នកនឹងត្រូវគេដឹកឡើង
وَيُرِيكُمْ آيَاتِهِ فَأَيَّ آيَاتِ اللَّهِ تُنْكِرُونَ
ហើយលោកនឹងបង្ហាញឱ្យពួកអ្នកមើលឃើញភស្តុតាងលោក រួចមក តើឯណាមួយភស្តុតាងអល់ឡោះ ដែលពួកអ្នកនឹងបដិសេធ?

Choose other languages: