Quran Apps in many lanuages:

Surah Ghafir Ayahs #52 Translated in Khmer

قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا كُلٌّ فِيهَا إِنَّ اللَّهَ قَدْ حَكَمَ بَيْنَ الْعِبَادِ
ពួកដែលបានប្រកាន់ប្ញកក្រអឺតក្រអោងថា ការពិតពួកយើងទាំងអស់ គ្នា នៅក្នុងនរក អល់ឡោះពិតជាបានវិនិច្ឆ័យរវាងទាសៈទាំងឡាយ
وَقَالَ الَّذِينَ فِي النَّارِ لِخَزَنَةِ جَهَنَّمَ ادْعُوا رَبَّكُمْ يُخَفِّفْ عَنَّا يَوْمًا مِنَ الْعَذَابِ
ពួកដែល នៅក្នុងនរក បាននិយាយទៅកាន់ឆ្មាំនរកឆាបឆេះថា ចូរពួកអ្នកបួង សួងម្ចាស់ ពួកអ្នកផង ដើម្បីលោកនឹងបន្ធូរស្រាលឱ្យពួកយើងបានមួយថ្ងៃ នៃទណ្ឌកម្ម
قَالُوا أَوَلَمْ تَكُ تَأْتِيكُمْ رُسُلُكُمْ بِالْبَيِّنَاتِ ۖ قَالُوا بَلَىٰ ۚ قَالُوا فَادْعُوا ۗ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
ពួកឆ្មាំបានឆ្លើយថា តើរ៉សូលៗមិនធ្លាប់បានទៅដល់ពួកអ្នក ដោយនាំ ភស្តុតាងៗទេឬ? ពួកគេបានឆ្លើយថា បាទ បានទៅដល់។ ពួកឆ្មាំ និយាយថា ដូចនេះ ចូរពួកអ្នកបួងសួង។ ការបួងសួងរបស់ពួកអជំនឿ គ្មានអ្វីក្រៅពីក្នុងការវង្វេងវង្វាន់ឡើយ
إِنَّا لَنَنْصُرُ رُسُلَنَا وَالَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا وَيَوْمَ يَقُومُ الْأَشْهَادُ
ការពិតយើងជួយរ៉សូលៗ យើង ហើយនិងពួកដែលបានជឿនៅក្នុងជីវិតលោកិយ និងនាថ្ងៃ ដែលពួកសាក្សីនឹងក្រោកឈរឡើង
يَوْمَ لَا يَنْفَعُ الظَّالِمِينَ مَعْذِرَتُهُمْ ۖ وَلَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ
នាថ្ងៃដែលការដោះសា របស់ពួកអយុត្តិធម៌ គ្មានប្រយោជន៍ចំពោះពួកគេទេ។ សម្រាប់ពួកគេ គឺបណ្តាសា ហើយសម្រាប់ពួកគេ គឺលំនៅស្ថានដ៏អាក្រក់ក្រៃលែង

Choose other languages: