Quran Apps in many lanuages:

Surah Fussilat Ayahs #33 Translated in Khmer

وَقَالَ الَّذِينَ كَفَرُوا رَبَّنَا أَرِنَا اللَّذَيْنِ أَضَلَّانَا مِنَ الْجِنِّ وَالْإِنْسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ الْأَسْفَلِينَ
ហើយពួក ដែលអជំនឿថា ឱម្ចាស់ពួកយើង សូមឱ្យយើងមើលឃើញពួក ដែលបន្សាត់វង្វេងពួកយើងក្នុងចំណោមពួកជិន និងពួកមនុស្សយើងនឹងចាត់ពួកទាំងពីរនេះ នៅក្រោមបាតជើងរបស់យើង ដើម្បីឱ្យគេទាំងពីរមានក្នុងចំណោមពួកបាតក្រោមគេបង្អស់
إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا تَتَنَزَّلُ عَلَيْهِمُ الْمَلَائِكَةُ أَلَّا تَخَافُوا وَلَا تَحْزَنُوا وَأَبْشِرُوا بِالْجَنَّةِ الَّتِي كُنْتُمْ تُوعَدُونَ
ការពិតពួកដែលថា ម្ចាស់ពួកយើងគឺអល់ឡោះ ក្រោយមកពួកគេបានប្រកាន់ ខ្ជាប់ ពួកម៉ាឡាអ៊ីកាត់នឹងចុះទៅលើពួកគេ ចូរពួកអ្នកកុំភ័យខ្លាច ហើយចូរ កុំកើតទុក្ខ ហើយចូរទទួលយកការសប្បាយរីករាយ នឹងស្ថានសួគ៌ដែលគេធ្លាប់ បានសន្យាចំពោះពួកអ្នក
نَحْنُ أَوْلِيَاؤُكُمْ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۖ وَلَكُمْ فِيهَا مَا تَشْتَهِي أَنْفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ
ពួកយើងជាពួកអ្នកគាំពារពួកអ្នក នៅក្នុងជីវិត លោកិយ និងនៅលោកខាងមុខ។ ហើយសម្រាប់ពួកអ្នក នៅក្នុងនោះ មានអ្វី ដែលរូបពួកអ្នកប្រាថ្នាចង់បាន ហើយសម្រាប់ពួកអ្នកនៅក្នុងនោះមានអ្វីដែល ពួកអ្នកចង់បាន
نُزُلًا مِنْ غَفُورٍ رَحِيمٍ
ជាការទទួលរាក់ទាក់មួយ ពីអ្នកដែលអភ័យទោសឱ្យ ដែលអាណិតអាសូរបំផុត
وَمَنْ أَحْسَنُ قَوْلًا مِمَّنْ دَعَا إِلَى اللَّهِ وَعَمِلَ صَالِحًا وَقَالَ إِنَّنِي مِنَ الْمُسْلِمِينَ
ហើយអ្នកណាដែលល្អជាងគេខាងសំដីជា ជាងអ្នកដែលបានហៅទៅកាន់អល់ឡោះ ហើយគេបានប្រព្រឹត្តអំពើល្អ ព្រម ទាំងគេថា យើងពិតជាក្នុងចំណោមពួកប្រគល់ខ្លួនគោរព

Choose other languages: