Quran Apps in many lanuages:

Surah Fatir Ayahs #38 Translated in Khmer

وَقَالُوا الْحَمْدُ لِلَّهِ الَّذِي أَذْهَبَ عَنَّا الْحَزَنَ ۖ إِنَّ رَبَّنَا لَغَفُورٌ شَكُورٌ
ហើយពួកគេថា ការសរសើរស្ញប់ស្ញែងទាំងឡាយ សម្រាប់អល់ឡោះ ដែលបានបំបាត់នូវការទុក្ខព្រួយពីពួកយើង។ ការពិតម្ចាស់របស់យើង ប្រាកដជាអ្នកដែល អភ័យទោសឱ្យ ជាអ្នកដែលកតញ្ញុតាបំផុត
الَّذِي أَحَلَّنَا دَارَ الْمُقَامَةِ مِنْ فَضْلِهِ لَا يَمَسُّنَا فِيهَا نَصَبٌ وَلَا يَمَسُّنَا فِيهَا لُغُوبٌ
ដែលបានដាក់យើងនូវលំនៅ ស្ថេរភាព ដោយក្តីអនុគ្រោះរបស់លោក គ្មានក្តីនឿយហត់ណាមួយប៉ះពាល់ដល់យើងនៅក្នុង នោះដែរ
وَالَّذِينَ كَفَرُوا لَهُمْ نَارُ جَهَنَّمَ لَا يُقْضَىٰ عَلَيْهِمْ فَيَمُوتُوا وَلَا يُخَفَّفُ عَنْهُمْ مِنْ عَذَابِهَا ۚ كَذَٰلِكَ نَجْزِي كُلَّ كَفُورٍ
រីឯពួកដែលមិនបានជឿ សម្រាប់ពួកគេ គឺនរកឆាបឆេះ គេនឹងមិន កាត់ក្តីទៅលើពួកគេ រហូតពួកគេនឹងត្រូវស្លាប់នោះទេ ហើយគេក៏មិនសំរាលពីពួកគេ នូវទារុណកម្មនរកនោះដែរ ប្រៀបដូចនេះហើយ ដែលយើងនឹងទូទាត់ឱ្យនូវរាល់អ្នក ដែលរមិលគុណ
وَهُمْ يَصْطَرِخُونَ فِيهَا رَبَّنَا أَخْرِجْنَا نَعْمَلْ صَالِحًا غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ أَوَلَمْ نُعَمِّرْكُمْ مَا يَتَذَكَّرُ فِيهِ مَنْ تَذَكَّرَ وَجَاءَكُمُ النَّذِيرُ ۖ فَذُوقُوا فَمَا لِلظَّالِمِينَ مِنْ نَصِيرٍ
ហើយពួកគេនឹងស្រែកចណ្ទាលនៅក្នុងនរក ឱម្ចាស់របស់យើង! សូមលោកមេត្តាបញ្ចោញពួកយើងទៅវិញ ពួកយើងប្រាកដជានឹងសាងកុសល ក្រៅពី អ្វីដែលពួកយើងធ្លាប់បានសាង តើយើងមិនទាន់បន្លាយអាយុជីវិតពួកអ្នកទេឬ? ដើម្បី នឹងរលឹកចំពោះអ្នកដែលចង់រលឹក ហើយអ្នកផ្សាយដំណឹងរន្ធត់ ក៏បានទៅដល់ពួកអ្នក ដែរ ដូចនេះ សូមពួកអ្នកភ្លក្សចុះ រួចចំពោះពួកដែលរំលោភបំពាន គ្មានអ្នកណាម្នាក់ ជួយគាំពារ់ទេ
إِنَّ اللَّهَ عَالِمُ غَيْبِ السَّمَاوَاتِ وَالْأَرْضِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ជាការពិតណាស់ អល់ឡោះជាអ្នកដែលដឹងអាថ៌កំបាំងមេឃ និង ដី។ ជាការពិតណាស់លោកជាអ្នកដែលដឹងបំផុត នូវអ្វីដែលមានក្នុងទ្រូងទាំងឡាយ

Choose other languages: