Quran Apps in many lanuages:

Surah Fatir Ayahs #31 Translated in Khmer

أَلَمْ تَرَ أَنَّ اللَّهَ أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ ثَمَرَاتٍ مُخْتَلِفًا أَلْوَانُهَا ۚ وَمِنَ الْجِبَالِ جُدَدٌ بِيضٌ وَحُمْرٌ مُخْتَلِفٌ أَلْوَانُهَا وَغَرَابِيبُ سُودٌ
តើអ្នកមិនទាន់ឃើញទេឬ អល់ឡោះពិតជា បានបង្អុរពីមេឃនូវទឹក រួចមកដោយសារទឹក យើងបានបញ្ចោញនូវភោគផលទាំងឡាយ ដែលទីទៃៗពីគ្នាពណ៌សំបុររបស់វា ហើយក្នុងចំណោមភ្នំគីរីទាំងឡាយ មានច្រកផ្លូវសនិង ក្រហមដែលខុសៗគ្នាពណ៌សំបុររបស់វា និងមានពណ៌ខ្មៅស្រិល
وَمِنَ النَّاسِ وَالدَّوَابِّ وَالْأَنْعَامِ مُخْتَلِفٌ أَلْوَانُهُ كَذَٰلِكَ ۗ إِنَّمَا يَخْشَى اللَّهَ مِنْ عِبَادِهِ الْعُلَمَاءُ ۗ إِنَّ اللَّهَ عَزِيزٌ غَفُورٌ
ហើយក្នុងចំណោម មនុស្ស សត្វល្មូន និងសត្វពាហនៈ ក៏មានខុសៗគ្នាពណ៌សំបុររបស់វា ដូចនោះដែរ។ ការពិតកោតខ្លាចអល់ឡោះ ពិតជាក្នុងចំណោមពួកគោរពលោកនោះ គឺពួកដែលចេះ ដឹងជ្រៅជ្រះ។ អល់ឡោះពិតជាអ្នកពលានុភាព ជាអ្នកអភ័យទោសឱ្យ
إِنَّ الَّذِينَ يَتْلُونَ كِتَابَ اللَّهِ وَأَقَامُوا الصَّلَاةَ وَأَنْفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً يَرْجُونَ تِجَارَةً لَنْ تَبُورَ
ការពិត ពួកដែលសូត្រគម្ពីររបស់អល់ឡោះ ហើយពួកគេបានបញ្ឈរសឡាតិ៍ និងបានចំណាយក្នុង ចំណោមអ្វីដែលយើងបានផ្តល់ភាក្សាហារទៅឱ្យពួកគេទាំងស្ងាត់ៗ និងទាំងចំហ ពួកគេ សង្ឃឹមចំពោះជំនួញមួយដែលមិនចេះលិចលង់នោះ
لِيُوَفِّيَهُمْ أُجُورَهُمْ وَيَزِيدَهُمْ مِنْ فَضْلِهِ ۚ إِنَّهُ غَفُورٌ شَكُورٌ
ដើម្បីលោកនឹងបំពេញជូន ចំពោះពួកគេនូវរង្វាន់ទាំងឡាយរបស់ពួកគេ ហើយលោកនឹងបន្ថែមជូនចំពោះពួកគេពី ការុណភាពរបស់លោក ការពិតលោកជាអ្នកអភ័យទោសឱ្យ ជាអ្នកកត្តញ្ញុតាបំផុត
وَالَّذِي أَوْحَيْنَا إِلَيْكَ مِنَ الْكِتَابِ هُوَ الْحَقُّ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ ۗ إِنَّ اللَّهَ بِعِبَادِهِ لَخَبِيرٌ بَصِيرٌ
ហើយគម្ពីរដែលយើងបានវ៉ាហ៊ីទៅកាន់អ្នកនោះ គឺសច្ចៈពិត ដើម្បីបញ្ជាក់ចំពោះអ្វីដែល មានពីមុនមក ការពិតអល់ឡោះចំពោះពួកអ្នកគោរពលោក គឺពិតជាអ្នកដឹងជ្រាប ជាអ្នកឃើញបំផុត

Choose other languages: