Quran Apps in many lanuages:

Surah Fatir Ayahs #33 Translated in Khmer

إِنَّ الَّذِينَ يَتْلُونَ كِتَابَ اللَّهِ وَأَقَامُوا الصَّلَاةَ وَأَنْفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً يَرْجُونَ تِجَارَةً لَنْ تَبُورَ
ការពិត ពួកដែលសូត្រគម្ពីររបស់អល់ឡោះ ហើយពួកគេបានបញ្ឈរសឡាតិ៍ និងបានចំណាយក្នុង ចំណោមអ្វីដែលយើងបានផ្តល់ភាក្សាហារទៅឱ្យពួកគេទាំងស្ងាត់ៗ និងទាំងចំហ ពួកគេ សង្ឃឹមចំពោះជំនួញមួយដែលមិនចេះលិចលង់នោះ
لِيُوَفِّيَهُمْ أُجُورَهُمْ وَيَزِيدَهُمْ مِنْ فَضْلِهِ ۚ إِنَّهُ غَفُورٌ شَكُورٌ
ដើម្បីលោកនឹងបំពេញជូន ចំពោះពួកគេនូវរង្វាន់ទាំងឡាយរបស់ពួកគេ ហើយលោកនឹងបន្ថែមជូនចំពោះពួកគេពី ការុណភាពរបស់លោក ការពិតលោកជាអ្នកអភ័យទោសឱ្យ ជាអ្នកកត្តញ្ញុតាបំផុត
وَالَّذِي أَوْحَيْنَا إِلَيْكَ مِنَ الْكِتَابِ هُوَ الْحَقُّ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ ۗ إِنَّ اللَّهَ بِعِبَادِهِ لَخَبِيرٌ بَصِيرٌ
ហើយគម្ពីរដែលយើងបានវ៉ាហ៊ីទៅកាន់អ្នកនោះ គឺសច្ចៈពិត ដើម្បីបញ្ជាក់ចំពោះអ្វីដែល មានពីមុនមក ការពិតអល់ឡោះចំពោះពួកអ្នកគោរពលោក គឺពិតជាអ្នកដឹងជ្រាប ជាអ្នកឃើញបំផុត
ثُمَّ أَوْرَثْنَا الْكِتَابَ الَّذِينَ اصْطَفَيْنَا مِنْ عِبَادِنَا ۖ فَمِنْهُمْ ظَالِمٌ لِنَفْسِهِ وَمِنْهُمْ مُقْتَصِدٌ وَمِنْهُمْ سَابِقٌ بِالْخَيْرَاتِ بِإِذْنِ اللَّهِ ۚ ذَٰلِكَ هُوَ الْفَضْلُ الْكَبِيرُ
ក្រោយមក យើងបានផ្តល់មរតកគម្ពីរចំពោះពួកដែលយើង បានជ្រើសរើសក្នុងចំណោមពួកអ្នកគោរពប្រណិប័តន៍យើង ក៏ប៉ុន្តែក្នុងចំណោមពួក គេក៏មានអ្នកអយុត្តិធម៌ចំពោះខ្លួនគេផ្ទាល់ ហើយក្នុងចំណោមពួកគេ មានអ្នកមធ្យម កណ្តាល ហើយក្នុងចំណោមពួកគេ មានអ្នកដែលដណ្តើមយកកុសលទាំងឡាយដោយ ក្តីអនុញ្ញាតរបស់អល់ឡោះ ទាំងនេះគឺជាក្តីអនុគ្រោះមួយដ៏មហាធំធេង
جَنَّاتُ عَدْنٍ يَدْخُلُونَهَا يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
ឋាន សួគ៌អាតណិន ដែលពួកគេចូលទៅក្នុងឋានសួគ៌នោះ គេនឹងបំពាក់ឱ្យពួកគេនៅក្នុង នោះអំពីកងដៃៗពីមាស និងមុក្តា(គុជខ្យង) ហើយសំលៀកបំពាក់ពួកគេនៅក្នុងនោះ គឺសូត្រ

Choose other languages: