Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #50 Translated in Khmer

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَقَالَ إِنِّي رَسُولُ رَبِّ الْعَالَمِينَ
ហើយជាការពិតណាស់ យើងបានចាត់បញ្ជូន មូសាឱ្យនាំភស្តុតាងៗយើងទៅកាន់ហ្វារ៉ាអុងព្រមទាំងអ្នកមុខអ្នកការរបស់គេ រួចមក មូសាថា យើងពិតជារ៉សូលរបស់ម្ចាស់លោកទាំងមូល
فَلَمَّا جَاءَهُمْ بِآيَاتِنَا إِذَا هُمْ مِنْهَا يَضْحَكُونَ
រួចមក ខណៈដែលមូសាបាននាំទៅដល់ពួក គេ នូវភស្តុតាងៗយើងស្រាប់តែពួកគេសើចលេងក្អាកក្អាយស្តីពីភស្តុតាងៗនេះទៅវិញ
وَمَا نُرِيهِمْ مِنْ آيَةٍ إِلَّا هِيَ أَكْبَرُ مِنْ أُخْتِهَا ۖ وَأَخَذْنَاهُمْ بِالْعَذَابِ لَعَلَّهُمْ يَرْجِعُونَ
ហើយយើងនឹងមិនធ្វើឱ្យពួកគេមើលឃើញភស្តុតាងណាមួយ ក្រៅពីភស្តុតាងដែលធំ សម្បើមជាងភស្តុតាងៗកន្លងមក។ រួចយើងបានដាក់ទោសពួកគេដោយទណ្ឌកម្មសង្ឃឹម ថា ពួកគេនឹងវិលត្រលប់វិញ
وَقَالُوا يَا أَيُّهَ السَّاحِرُ ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ إِنَّنَا لَمُهْتَدُونَ
ហើយពួកគេថា ឱគ្រូមន្តអាគម ចូរអ្នកបន់ស្រន់ទៅ ម្ចាស់អ្នកឱ្យពួកយើង តាមតែអ្វីដែលលោកបានសន្យាជាមួយអ្នក យើងពិតជាពួកដែលត្រូវ ទទួលមគ្គុទ្ទេសន៍
فَلَمَّا كَشَفْنَا عَنْهُمُ الْعَذَابَ إِذَا هُمْ يَنْكُثُونَ
រួចមក នៅពេលដែលយើងបានកំចាត់ចេញពីពួកគេនូវទណ្ឌកម្ម ស្រាប់តែពួកគេបំពានសម្បថទៅវិញ

Choose other languages: