Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #52 Translated in Khmer

وَمَا نُرِيهِمْ مِنْ آيَةٍ إِلَّا هِيَ أَكْبَرُ مِنْ أُخْتِهَا ۖ وَأَخَذْنَاهُمْ بِالْعَذَابِ لَعَلَّهُمْ يَرْجِعُونَ
ហើយយើងនឹងមិនធ្វើឱ្យពួកគេមើលឃើញភស្តុតាងណាមួយ ក្រៅពីភស្តុតាងដែលធំ សម្បើមជាងភស្តុតាងៗកន្លងមក។ រួចយើងបានដាក់ទោសពួកគេដោយទណ្ឌកម្មសង្ឃឹម ថា ពួកគេនឹងវិលត្រលប់វិញ
وَقَالُوا يَا أَيُّهَ السَّاحِرُ ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ إِنَّنَا لَمُهْتَدُونَ
ហើយពួកគេថា ឱគ្រូមន្តអាគម ចូរអ្នកបន់ស្រន់ទៅ ម្ចាស់អ្នកឱ្យពួកយើង តាមតែអ្វីដែលលោកបានសន្យាជាមួយអ្នក យើងពិតជាពួកដែលត្រូវ ទទួលមគ្គុទ្ទេសន៍
فَلَمَّا كَشَفْنَا عَنْهُمُ الْعَذَابَ إِذَا هُمْ يَنْكُثُونَ
រួចមក នៅពេលដែលយើងបានកំចាត់ចេញពីពួកគេនូវទណ្ឌកម្ម ស្រាប់តែពួកគេបំពានសម្បថទៅវិញ
وَنَادَىٰ فِرْعَوْنُ فِي قَوْمِهِ قَالَ يَا قَوْمِ أَلَيْسَ لِي مُلْكُ مِصْرَ وَهَٰذِهِ الْأَنْهَارُ تَجْرِي مِنْ تَحْتِي ۖ أَفَلَا تُبْصِرُونَ
ហើយហ្វារ៉ាអុងបានប្រកាសប្រាប់ទៅកាន់ ក្រុមមនុស្សរបស់គេថា ឱក្រុមមនុស្សរបស់យើង តើប្រទេសអេហ្ស៊ីបនេះ ពុំមែនជា កម?សិទ្ធិរបស់យើងទេឬ? ហើយនេះបណ្តាទន្លេ ដែលបានហូរកាត់ពីក្រោមយើងឬ? តើពួកអ្នកមើលមិនឃើញទេឬ?
أَمْ أَنَا خَيْرٌ مِنْ هَٰذَا الَّذِي هُوَ مَهِينٌ وَلَا يَكَادُ يُبِينُ
តើយើងមិនប្រសើរជាងអ្នកនេះទេឬ? ដែលគេជា អ្នកតោកយ៉ាកបំផុត ហើយគេនិយាយសឹងថាមិនច្បាស់លាស់ទៀតនោះ

Choose other languages: