Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #37 Translated in Khmer

وَلَوْلَا أَنْ يَكُونَ النَّاسُ أُمَّةً وَاحِدَةً لَجَعَلْنَا لِمَنْ يَكْفُرُ بِالرَّحْمَٰنِ لِبُيُوتِهِمْ سُقُفًا مِنْ فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ
ហើយប្រសិនបើមនុស្សពុំមែនជាសហគមន៍តែមួយទេ យើង ប្រាកដជាបានចាត់ឱ្យអ្នកដែលបានអជំនឿ នឹងម្ចាស់មហាសប្បុរស ចំពោះបណ្តាគេហដ្ឋាន របស់ពួកគេមានដំបូល និងជណ្តើរជាច្រើន អំពីប្រាក់ដែលពួកគេនឹងចុះឡើងនៅលើនោះ
وَلِبُيُوتِهِمْ أَبْوَابًا وَسُرُرًا عَلَيْهَا يَتَّكِئُونَ
ហើយបណ្តាគេហដ្ឋានពួកគេមានទ្វារ និងគ្រែជាច្រើនដែលពួកគេនឹងផ្អែកទៅលើវា
وَزُخْرُفًا ۚ وَإِنْ كُلُّ ذَٰلِكَ لَمَّا مَتَاعُ الْحَيَاةِ الدُّنْيَا ۚ وَالْآخِرَةُ عِنْدَ رَبِّكَ لِلْمُتَّقِينَ
ហើយនិងមានក្បាច់លំអ។ ហើយទាំងអស់នេះ គ្មានអ្វីក្រៅពីប្រការត្រេកត្រអាល នៃជីវិត លោកីយ៍ឡើយ។ រីឯលោកខាងមុខ នៅឯម្ចាស់អ្នក គឺសម្រាប់ពួកគោរពកោតខ្លាច
وَمَنْ يَعْشُ عَنْ ذِكْرِ الرَّحْمَٰنِ نُقَيِّضْ لَهُ شَيْطَانًا فَهُوَ لَهُ قَرِينٌ
ហើយ ជនដែលបែរចេញពីកីរារលឹករបស់ម្ចាស់មហាសប្បុរស យើងនឹងទុកដាក់ឱ្យជននោះ មានស្ហៃតន រួចមក ស្ហៃតនជាមិត្តភក្តិម្នាក់សម្រាប់ជននោះ
وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ السَّبِيلِ وَيَحْسَبُونَ أَنَّهُمْ مُهْتَدُونَ
ហើយពួកស្ហៃតន ពិតជានឹងរំខានពួកគេ ពីផ្លូវអល់ឡោះ ហើយពួកគេនៅតែគិតស្មានថា ពួកគេពិតជាត្រូវបានគេមគ្គុទ្ទេស

Choose other languages: