Quran Apps in many lanuages:

Surah Az-Zamar Ayahs #11 Translated in Khmer

إِنْ تَكْفُرُوا فَإِنَّ اللَّهَ غَنِيٌّ عَنْكُمْ ۖ وَلَا يَرْضَىٰ لِعِبَادِهِ الْكُفْرَ ۖ وَإِنْ تَشْكُرُوا يَرْضَهُ لَكُمْ ۗ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۗ ثُمَّ إِلَىٰ رَبِّكُمْ مَرْجِعُكُمْ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
បើពួកអ្នកអ ជំនឿ ក៏អល់ឡោះពិតជាអ្នកមានបំផុតពីពួកអ្នកដែរ ហើយលោកមិនយល់ព្រមទេ ចំពោះ មនុស្សរបស់លោកដែលអកត្តញ្ញូ។ តែបើពួកអ្នកបានកតញ្ញុតាវិញ លោកយល់ព្រមចំពោះ ពួកអ្នក។ ហើយអ្នកដែលមានកំហុសបាបកម្មនោះ នឹងមិនអាចទទួលរែក នូវកំហុស បាបកម្មអ្នកផ្សេងបានទេ។ ក្រោយមកឆ្ពោះទៅម្ចាស់ពួកអ្នក ទីវិលវិញរបស់ ពួកអ្នក រួចមក លោកនឹងផ្តល់ដំណឹងទៅពួកអ្នក នូវអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ត។ លោកពិតជា ដឹងបំផុត ចំណុះរបស់ទ្រូងទាំងឡាយ
وَإِذَا مَسَّ الْإِنْسَانَ ضُرٌّ دَعَا رَبَّهُ مُنِيبًا إِلَيْهِ ثُمَّ إِذَا خَوَّلَهُ نِعْمَةً مِنْهُ نَسِيَ مَا كَانَ يَدْعُو إِلَيْهِ مِنْ قَبْلُ وَجَعَلَ لِلَّهِ أَنْدَادًا لِيُضِلَّ عَنْ سَبِيلِهِ ۚ قُلْ تَمَتَّعْ بِكُفْرِكَ قَلِيلًا ۖ إِنَّكَ مِنْ أَصْحَابِ النَّارِ
ហើយកាលណាឧបសគ្គមួយបានប៉ះពាល់ មនុស្ស មនុស្សបានហៅម្ចាស់គេ ដោយជាអ្នកវិលត្រឡប់ទៅកាន់លោក ក្រោយមក កាលណាលោកព្រមឱ្យគេ នូវកិច្ចប្រទានមួយពីលោក គេបានភ្លេចនូវអ្វីដែលគេធ្លាប់បាន ហៅទៅលោកកាលពីមុន ហើយគេថែមទាំងបានចាត់ទុកថា អល់ឡោះមានស៊ីរិកទៀត ដើម្បីគេនឹងបន្សាត់ពីផ្លូវរបស់លោក។ ថាទៅក្នុងរយៈពេលបន្តិចបន្តួចនេះ ចូរអ្នកភ្លើត ភ្លើនចុះនឹង ការអជំនឿរបស់អ្នក។ អ្នកពិតជាក្នុងចំណោមពួកនរក
أَمَّنْ هُوَ قَانِتٌ آنَاءَ اللَّيْلِ سَاجِدًا وَقَائِمًا يَحْذَرُ الْآخِرَةَ وَيَرْجُو رَحْمَةَ رَبِّهِ ۗ قُلْ هَلْ يَسْتَوِي الَّذِينَ يَعْلَمُونَ وَالَّذِينَ لَا يَعْلَمُونَ ۗ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
ឬមួយដែលគេ ជាអ្នកគោរព តាមពេលយប់ទាំងស៊ូជោទ និងទាំងឈរកោតខ្លាចប្រុងប្រយ័ត្ន ចំពោះ លោកខាងមុខ ហើយសង្ឃឹមការអាណិតអាសូររបស់ម្ចាស់គេ ថាទៅ តើស្មើគ្នាឬ ពួក ដែលចេះដឹង និងពួកដែលមិនចេះដឹង?។ ការពិតដែលនឹកឃើញនោះ មានតែពួកដែល ប្រកបដោយបញ្ញាញាណប៉ុណ្ណោះ
قُلْ يَا عِبَادِ الَّذِينَ آمَنُوا اتَّقُوا رَبَّكُمْ ۚ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۗ وَأَرْضُ اللَّهِ وَاسِعَةٌ ۗ إِنَّمَا يُوَفَّى الصَّابِرُونَ أَجْرَهُمْ بِغَيْرِ حِسَابٍ
ថាទៅ ឱពួកអ្នកគោរពយើងដែលបានជឿ ចូរ គោរពកោតខ្លាចម្ចាស់ពួកអ្នក។ សម្រាប់ពួកដែលបានសាងកុសលនៅក្នុងលោកិយនេះ គឺជាកុសលមួយ។ ហើយដីអល់ឡោះ គឺទូលាយ។ ពិតប្រាកដណាស់មានតែពួកអ្នក អត់ធ្មត់ទេ ដែលនឹងត្រូវគេបំពេញជូននូវរង្វាន់របស់ពួកគេ ដោយឥតគណនានោះ
قُلْ إِنِّي أُمِرْتُ أَنْ أَعْبُدَ اللَّهَ مُخْلِصًا لَهُ الدِّينَ
ថាទៅ ជាការពិត គេបានបង្គាប់យើង ឱ្យយើងប្រណិប័តន៍អល់ឡោះ ដោយស្មោះត្រង់ចំពោះ លោកនូវសាសនា

Choose other languages: