Quran Apps in many lanuages:

Surah At-Tawba Ayahs #87 Translated in Khmer

فَإِنْ رَجَعَكَ اللَّهُ إِلَىٰ طَائِفَةٍ مِنْهُمْ فَاسْتَأْذَنُوكَ لِلْخُرُوجِ فَقُلْ لَنْ تَخْرُجُوا مَعِيَ أَبَدًا وَلَنْ تُقَاتِلُوا مَعِيَ عَدُوًّا ۖ إِنَّكُمْ رَضِيتُمْ بِالْقُعُودِ أَوَّلَ مَرَّةٍ فَاقْعُدُوا مَعَ الْخَالِفِينَ
បើអល់ឡោះបាននាំអ្នកត្រឡប់ ទៅកាន់ក្រុមមួយនៃពួកពុតត្បុតនោះវិញ រួចមកពួកគេបានសុំអនុញ្ញាតដល់អ្នក ដើម្បីចេញ ដំណើរទៅប្រយុទ្ធ ខណៈនោះថាទៅ ពួកអ្នកនឹងមិនត្រូវចេញដំណើររួមជាមួយយើងទាល់តែ សោះ ហើយពួកអ្នកក៏មិនត្រូវប្រយុទ្ធរួមជាមួយយើង ចំពោះសត្រូវណាមួយសោះឡើយដែរ។ ជាការពិតណាស់ ពួកអ្នកបានពេញចិត្តនឹងការស្ថិតនៅតាំងពីគ្រាដំបូងម៉្លេះ ហេតុនេះ ចូរពួក អ្នកស្ថិតនៅតទៅទៀតចុះ រួមជាមួយនឹងពួកដែលនៅពីក្រោយ
وَلَا تُصَلِّ عَلَىٰ أَحَدٍ مِنْهُمْ مَاتَ أَبَدًا وَلَا تَقُمْ عَلَىٰ قَبْرِهِ ۖ إِنَّهُمْ كَفَرُوا بِاللَّهِ وَرَسُولِهِ وَمَاتُوا وَهُمْ فَاسِقُونَ
ហើយចូរអ្នកកុំសឡាតិ៍ ទៅលើរូបអ្នកណាម្នាក់ នៃពួកគេដែលបានស្លាប់ទៅជារៀងរហូត ហើយអ្នកកុំឈរលើផ្នូរ អ្នកនោះ ពីព្រោះពួកគេមិនបានជឿនឹងអល់ឡោះ និងរ៉សូលរបស់លោក ហើយពួកគេបាន ស្លាប់ទៅទាំងពួកគេជាពួកដែលខិលខូច
وَلَا تُعْجِبْكَ أَمْوَالُهُمْ وَأَوْلَادُهُمْ ۚ إِنَّمَا يُرِيدُ اللَّهُ أَنْ يُعَذِّبَهُمْ بِهَا فِي الدُّنْيَا وَتَزْهَقَ أَنْفُسُهُمْ وَهُمْ كَافِرُونَ
ហើយចូរកុំឱ្យមានការស្ញប់ស្ញែងដល់អ្នក ដោយ ទ្រព្យធនរបស់ពួកគេ និងបុត្រទាំងឡាយរបស់ពួកគេ។ ការពិតអល់ឡោះមានបំណងតែនឹង ធ្វើទណ្ឌកម្មពួកគេនៅលោកិយនេះ ដោយសារទ្រព្យធន និងបុត្រនោះ ហើយជីវិតពួកគេត្រូវ យកទៅវិញដោយលំបាក ទាំងពួកគេជាពួកដែលគ្មានជំនឿ
وَإِذَا أُنْزِلَتْ سُورَةٌ أَنْ آمِنُوا بِاللَّهِ وَجَاهِدُوا مَعَ رَسُولِهِ اسْتَأْذَنَكَ أُولُو الطَّوْلِ مِنْهُمْ وَقَالُوا ذَرْنَا نَكُنْ مَعَ الْقَاعِدِينَ
ហើយកាលណាគេបានដាក់ ចុះនូវសូរ៉ោះណាមួយថា ចូរពួកអ្នកជឿលើអល់ឡោះ ហើយចូរពួកអ្នកតស៊ូរួមជាមួយរ៉សូល លោក។ ពួកដែលមានមធ្យោបាយប្រយុទ្ធក្នុងចំណោមពួកគេ បានសុំអនុញ្ញាតដល់អ្នក ហើយ ពួកគេថា ចូរអ្នកទុកពួកយើងចុះ ពួកយើងប្រាកដជាមាននៅរួមជាមួយពួកដែលស្ថិតនៅ
رَضُوا بِأَنْ يَكُونُوا مَعَ الْخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ
បន្ទាប់ពីគេបានចេញដំណើរទៅប្រយុទ្ធ ពួកគេបានពេញចិត្តនឹងមាននៅរួមជាមួយ ពួកដែលនៅសេសសល់ពីក្រោយ ហើយគេបានបិទភ្ជិតទៅលើចិត្តទាំងឡាយរបស់ ពួកគេ រួចមក ពួកគេមិនយល់សោះឡើយ

Choose other languages: