Quran Apps in many lanuages:

Surah At-Tawba Ayahs #75 Translated in Khmer

وَالْمُؤْمِنُونَ وَالْمُؤْمِنَاتُ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ يَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ وَيُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَيُطِيعُونَ اللَّهَ وَرَسُولَهُ ۚ أُولَٰئِكَ سَيَرْحَمُهُمُ اللَّهُ ۗ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
បុរសៗដែលមានជំនឿ និងនារីៗជំនឿ ភាគខ្លះនៃពួកគេ គឺ ជាសម្ព័ន្ធមិត្តរបស់ភាគខ្លះ ពួកគេបានបង្គាប់គ្នានូវអំពើសមរម្យ និងហាម ឃាត់គ្នាពីអំពើត្រូវស្អប់ខ្ពើម ពួកគេបានបញ្ឈរសឡាតិ៍ និងបានផ្តល់ហ្សាកាតិ៍ ហើយពួកគេគោរពប្រតិបត្តិអល់ឡោះ និងរ៉សូលរបស់លោក ពួកទាំងនេះ អល់ឡោះនឹងអាណិតអាសូរពួកគេ អល់ឡោះពិតជាអ្នកដែលពលានុពល មហាគតិបណ្ឌិត
وَعَدَ اللَّهُ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ وَرِضْوَانٌ مِنَ اللَّهِ أَكْبَرُ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
អល់ឡោះបានសន្យាចំពោះបុរសៗជំនឿ និងនារីៗ ជំនឿ នូវឋានសួគ៌ាដែលមានទន្លេជាច្រើនដែលបានហូរកាត់ពីក្រោមនោះ ពួកគេស្ថិតនៅជាអនន្តកាលក្នុងឋានសួគ៌ា និងលំនៅឋានដ៏ល្អប្រណីត ក្នុង ឋានសួគ៌ាទាំងឡាយដ៏រមណីយភាព ហើយក្តីយល់ព្រមអំពីអល់ឡោះនោះ គឺពិតជាធំជាងនោះទៅទៀត ទាំងនេះគឺជាការជោគជ័យដ៏ធំធេងបំផុត
يَا أَيُّهَا النَّبِيُّ جَاهِدِ الْكُفَّارَ وَالْمُنَافِقِينَ وَاغْلُظْ عَلَيْهِمْ ۚ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمَصِيرُ
ឱណាពី! ចូរអ្នកតស៊ូនឹងពួកអជំនឿ ព្រមទាំងពួកពុតត្បុត ហើយចូរអ្នកគំរាមកំហែងទៅ លើពួកគេ។ ទីជំរករបស់ពួកគេ គឺនរកអវិចី ជាទីកន្លែងត្រលប់ដ៏អាក្រក់បំផុត
يَحْلِفُونَ بِاللَّهِ مَا قَالُوا وَلَقَدْ قَالُوا كَلِمَةَ الْكُفْرِ وَكَفَرُوا بَعْدَ إِسْلَامِهِمْ وَهَمُّوا بِمَا لَمْ يَنَالُوا ۚ وَمَا نَقَمُوا إِلَّا أَنْ أَغْنَاهُمُ اللَّهُ وَرَسُولُهُ مِنْ فَضْلِهِ ۚ فَإِنْ يَتُوبُوا يَكُ خَيْرًا لَهُمْ ۖ وَإِنْ يَتَوَلَّوْا يُعَذِّبْهُمُ اللَّهُ عَذَابًا أَلِيمًا فِي الدُّنْيَا وَالْآخِرَةِ ۚ وَمَا لَهُمْ فِي الْأَرْضِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ពួកគេ បានស្បថស្បែនឹងអល់ឡោះថា ពួកគេមិនបាននិយាយទេ តែពួកគេពិតជាបាននិយាយពាក្យ សំដីដែលអជំនឿ ពួកគេបានអជំនឿបន្ទាប់ពីពួកគេឥស្លាមរួច ពួកគេបានគ្រោងធ្វើនូវអ្វី ដែលពួកគេពុំអាចបំពេញបាន ប៉ុន្តែពួកគេមិនបានគុំគួនគ្នាទេ ប្រសិនបើអល់ឡោះ និងរ៉សូល របស់លោក មិនបានផ្តល់ការមានបានទៅលើពួកគេ អំពីក្តីសប្បុរសរបស់លោកទេនោះ។ ប្រសិនបើពួកគេដឹងពីកំហុសរបស់ខ្លួន ប្រាកដជាល្អប្រសើរសំរាប់ពួកគេ ក៏ប៉ុន្តែប្រសិនបើ ពួកគេបានបែរចេញ អល់ឡោះប្រាកដជានឹងធ្វើទណ្ឌកម្មចំពោះពួកគេ នូវទណ្ឌកម្មដ៏ខ្លោច ផ្សាក្នុងបច្ចុប្បន្ន និងលោកខាងមុខ។ ហើយនៅលើដី ពួកគេគ្មានអ្នកសម្ព័ន្ធមិត្តគាំពារណា ម្នាក់ ហើយក៏គ្មានអ្នកជំនួយឧបត្ថម្ភណាម្នាក់ផងដែរ
وَمِنْهُمْ مَنْ عَاهَدَ اللَّهَ لَئِنْ آتَانَا مِنْ فَضْلِهِ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ الصَّالِحِينَ
ហើយក្នុងចំណោមពួកគេ មាន អ្នកដែលបានដាក់ពាក្យសន្យាជាមួយអល់ឡោះ ប្រសិនបើលោកបានប្រទានចំពោះយើង នៃក្តីសប្បុរសរបស់លោក យើងប្រាកដជានឹងបរិច្ចាគ ហើយយើងប្រាកដជានឹងមានក្នុង ចំណោមពួកកុសល

Choose other languages: