Quran Apps in many lanuages:

Surah At-Tawba Ayahs #50 Translated in Khmer

وَلَوْ أَرَادُوا الْخُرُوجَ لَأَعَدُّوا لَهُ عُدَّةً وَلَٰكِنْ كَرِهَ اللَّهُ انْبِعَاثَهُمْ فَثَبَّطَهُمْ وَقِيلَ اقْعُدُوا مَعَ الْقَاعِدِينَ
ហើយប្រសិនបើពួកគេមានបំណងចេញទៅប្រយុទ្ធវិញ ពួកគេប្រាកដ ជាបានរៀបចំ នូវការប្រុងប្រៀបមួយសំរាប់ការចេញទៅ ។ ក៏ប៉ុន្តែអល់ឡោះស្អប់ ខ្ពើមចំពោះការចេញដំណើររបស់ពួកគេនោះ ដូច្នេះអល់ឡោះបានបំបាក់ស?រាតី ពួកគេ ហើយថែមទាំងមានគេប្រាប់ថា ចូរពួកអ្នកនៅចុះ រួមជាមួយពួកដែលនៅ
لَوْ خَرَجُوا فِيكُمْ مَا زَادُوكُمْ إِلَّا خَبَالًا وَلَأَوْضَعُوا خِلَالَكُمْ يَبْغُونَكُمُ الْفِتْنَةَ وَفِيكُمْ سَمَّاعُونَ لَهُمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
បើសិនពួកគេបានចេញទៅក្នុងចំណោមពួកអ្នកដែរ ពួកគេឥតបានបង្កើនដល់ ពួកអ្នក ក្រៅពីមហន្តរាយឡើយឱ្យ ហើយពួកគេប្រាកដជាដាក់ការញុះញង់ក្នុងជួរ ពួកអ្នក ពួកគេស្វែងបង្កើតភាពរំជើបរំជួលដល់ពួកអ្នក ហើយក្នុងចំណោមពួកអ្នក មានអ្នកចូលចិត្តស្តាប់ពួកគេបំផុត ហើយអល់ឡោះដឹងចំពោះមនុស្សបំពាន
لَقَدِ ابْتَغَوُا الْفِتْنَةَ مِنْ قَبْلُ وَقَلَّبُوا لَكَ الْأُمُورَ حَتَّىٰ جَاءَ الْحَقُّ وَظَهَرَ أَمْرُ اللَّهِ وَهُمْ كَارِهُونَ
កាលដំបូង ពួកគេប្រាកដជាស្វែងបណ្តុះភាពរំជើបរំជួល ហើយពួកគេបានបន្លំ ចំពោះអ្នកនូវការងារជាច្រើន ទាល់តែសច្ចធម៌បានមកដល់ និងបទបញ្ជារបស់ អល់ឡោះបានលាតត្រដាង ពេលនោះ ថ្វីត្បិតតែពួកគេជាអ្នកដែលស្អប់ខ្ពើម
وَمِنْهُمْ مَنْ يَقُولُ ائْذَنْ لِي وَلَا تَفْتِنِّي ۚ أَلَا فِي الْفِتْنَةِ سَقَطُوا ۗ وَإِنَّ جَهَنَّمَ لَمُحِيطَةٌ بِالْكَافِرِينَ
ក្នុងចំណោមពួកគេ មានអ្នកថា ចូរអ្នកអនុញ្ញាតឱ្យយើងផង ហើយចូរអ្នក កុំបណ្តោយឱ្យភាពសាកល្បងត្រួតត្រាយើង នុះន៎! ពួកគេបានធ្លាក់នៅក្នុង ការសាកល្បង ហើយនរកឆាបឆេះ ពិតជាព័ទ្ធជុំវិញពួកដែលគ្មានជំនឿ
إِنْ تُصِبْكَ حَسَنَةٌ تَسُؤْهُمْ ۖ وَإِنْ تُصِبْكَ مُصِيبَةٌ يَقُولُوا قَدْ أَخَذْنَا أَمْرَنَا مِنْ قَبْلُ وَيَتَوَلَّوْا وَهُمْ فَرِحُونَ
បើ សិនប្រការល្អបានដល់អ្នក ប្រាកដជាវានឹងបង្កើត នូវក្តីឈឺចាប់ដល់ពួកគេ ហើយ បើសិនគ្រោះកំណាចប៉ះទង្គិចដល់អ្នកវិញ ពួកគេប្រាកដជានឹងនិយាយថា យើង បានយកការងារប្រុងប្រយ័ត្នជាមុន ឱ្យហើយពួកគេក៏បែរទៅវិញ ទាំងពួកគេ សប្បាយរីករាយ

Choose other languages: