Quran Apps in many lanuages:

Surah At-Tawba Ayahs #23 Translated in Khmer

أَجَعَلْتُمْ سِقَايَةَ الْحَاجِّ وَعِمَارَةَ الْمَسْجِدِ الْحَرَامِ كَمَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَجَاهَدَ فِي سَبِيلِ اللَّهِ ۚ لَا يَسْتَوُونَ عِنْدَ اللَّهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
តើពួកអ្នកបានចាត់ទុកអំពើ ផ្គត់ផ្គង់ទឹកដល់អ្នកហ័ជ្ជ និងការថែទាំម៉ាស្ជីទីលហារ៉ម ដូចគ្នានឹងជនដែលបានជឿលើ អល់ឡោះ ជឿថ្ងៃអវសាន និងបានតស៊ូក្នុងផ្លូវរបស់អល់ឡោះឬ? នៅឯអល់ឡោះ ពួកគេទាំងនោះមិនស្មើគ្នាទេ។ អល់ឡោះមិនមគ្គុទ្ទេសក្រុមមនុស្សដែលរំលោភបំពាន ឡើយ
الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنْفُسِهِمْ أَعْظَمُ دَرَجَةً عِنْدَ اللَّهِ ۚ وَأُولَٰئِكَ هُمُ الْفَائِزُونَ
ពួកដែលមានជំនឿ ហើយបានភៀសខ្លួន និងតស៊ូក្នុងផ្លូវរបស់អល់ឡោះ ដោយទ្រព្យធនទាំងឡាយរបស់ពួកគេ និងដោយខ្លួនប្រាណផ្ទាល់របស់ពួកគេនោះ គឺ ឋានៈខ្ពង់ខ្ពស់បំផុតនៅឯអល់ឡោះ ហើយពួកទាំងនេះ គឺជាពួកដែលជោគជ័យ
يُبَشِّرُهُمْ رَبُّهُمْ بِرَحْمَةٍ مِنْهُ وَرِضْوَانٍ وَجَنَّاتٍ لَهُمْ فِيهَا نَعِيمٌ مُقِيمٌ
ម្ចាស់របស់ពួកគេ នឹងធ្វើឱ្យរីករាយដល់ពួកគេ ដោយក្តីអាណិតអាសូរអំពីលោក ដោយ ក្តីសោមនស្ស និងដោយស្ថានសួគ៌ាទាំងឡាយ សំរាប់ពួកគេ នៅក្នុងស្ថានសួគ៌ាដោយ រីករាយជានិច្ច
خَالِدِينَ فِيهَا أَبَدًا ۚ إِنَّ اللَّهَ عِنْدَهُ أَجْرٌ عَظِيمٌ
ពួកគេនៅជាអនន្តកាលក្នុងស្ថានសួគ៌ាដ៏យូរលង់ អល់ឡោះពិតជា នៅឯលោក គឺរង្វាន់ដ៏ធំអស្ចារ្យ
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا آبَاءَكُمْ وَإِخْوَانَكُمْ أَوْلِيَاءَ إِنِ اسْتَحَبُّوا الْكُفْرَ عَلَى الْإِيمَانِ ۚ وَمَنْ يَتَوَلَّهُمْ مِنْكُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
ឱបណ្តាពួកអ្នកដែលបានជឿ! ចូរពួកអ្នកកុំទទួល យកមាតាបិតារបស់ពួកអ្នក និងបងប្អូនរបស់ពួកអ្នក ធ្វើជាសម្ព័ន្ធមិត្តគាំពារ ប្រសិន បើពួកគេបានចូលចិត្តអំពើអជំនឿជាងអំពើជំនឿ។ ហើយជនណាដែលធ្វើសម្ព័ន្ធមិត្ត ចំពោះពួកគេ ក្នុងចំណោមពួកអ្នក ពេលនោះពួកទាំងនេះ គឺជាពួករំលោភបំពាន

Choose other languages: