Quran Apps in many lanuages:

Surah At-Tawba Ayahs #24 Translated in Khmer

الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنْفُسِهِمْ أَعْظَمُ دَرَجَةً عِنْدَ اللَّهِ ۚ وَأُولَٰئِكَ هُمُ الْفَائِزُونَ
ពួកដែលមានជំនឿ ហើយបានភៀសខ្លួន និងតស៊ូក្នុងផ្លូវរបស់អល់ឡោះ ដោយទ្រព្យធនទាំងឡាយរបស់ពួកគេ និងដោយខ្លួនប្រាណផ្ទាល់របស់ពួកគេនោះ គឺ ឋានៈខ្ពង់ខ្ពស់បំផុតនៅឯអល់ឡោះ ហើយពួកទាំងនេះ គឺជាពួកដែលជោគជ័យ
يُبَشِّرُهُمْ رَبُّهُمْ بِرَحْمَةٍ مِنْهُ وَرِضْوَانٍ وَجَنَّاتٍ لَهُمْ فِيهَا نَعِيمٌ مُقِيمٌ
ម្ចាស់របស់ពួកគេ នឹងធ្វើឱ្យរីករាយដល់ពួកគេ ដោយក្តីអាណិតអាសូរអំពីលោក ដោយ ក្តីសោមនស្ស និងដោយស្ថានសួគ៌ាទាំងឡាយ សំរាប់ពួកគេ នៅក្នុងស្ថានសួគ៌ាដោយ រីករាយជានិច្ច
خَالِدِينَ فِيهَا أَبَدًا ۚ إِنَّ اللَّهَ عِنْدَهُ أَجْرٌ عَظِيمٌ
ពួកគេនៅជាអនន្តកាលក្នុងស្ថានសួគ៌ាដ៏យូរលង់ អល់ឡោះពិតជា នៅឯលោក គឺរង្វាន់ដ៏ធំអស្ចារ្យ
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا آبَاءَكُمْ وَإِخْوَانَكُمْ أَوْلِيَاءَ إِنِ اسْتَحَبُّوا الْكُفْرَ عَلَى الْإِيمَانِ ۚ وَمَنْ يَتَوَلَّهُمْ مِنْكُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
ឱបណ្តាពួកអ្នកដែលបានជឿ! ចូរពួកអ្នកកុំទទួល យកមាតាបិតារបស់ពួកអ្នក និងបងប្អូនរបស់ពួកអ្នក ធ្វើជាសម្ព័ន្ធមិត្តគាំពារ ប្រសិន បើពួកគេបានចូលចិត្តអំពើអជំនឿជាងអំពើជំនឿ។ ហើយជនណាដែលធ្វើសម្ព័ន្ធមិត្ត ចំពោះពួកគេ ក្នុងចំណោមពួកអ្នក ពេលនោះពួកទាំងនេះ គឺជាពួករំលោភបំពាន
قُلْ إِنْ كَانَ آبَاؤُكُمْ وَأَبْنَاؤُكُمْ وَإِخْوَانُكُمْ وَأَزْوَاجُكُمْ وَعَشِيرَتُكُمْ وَأَمْوَالٌ اقْتَرَفْتُمُوهَا وَتِجَارَةٌ تَخْشَوْنَ كَسَادَهَا وَمَسَاكِنُ تَرْضَوْنَهَا أَحَبَّ إِلَيْكُمْ مِنَ اللَّهِ وَرَسُولِهِ وَجِهَادٍ فِي سَبِيلِهِ فَتَرَبَّصُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
ចូរថាទៅ ប្រសិនបើមាតាបិតារបស់ពួកអ្នក បុត្រទាំងឡាយរបស់ពួកអ្នក និងបងប្អូន ទាំងឡាយរបស់ពួកអ្នក និងភរិយាទាំងឡាយរបស់ពួកអ្នក និងបក្ខសម្ព័ន្ធពង្សរបស់ ពួកអ្នក និងទ្រព្យធនទាំងឡាយដែលពួកអ្នករកវាបានមក និងពាណិជ្ជកម្មដែលពួកអ្នក កំពុងខ្លាចឱនភាពវា និងលំនៅឋានដែលពួកអ្នកកំពុងពេញចិត្តវាទាំងអស់នោះ ជាទី ស្រឡាញ់បំផុតចំពោះពួកអ្នក ជាងស្រឡាញ់អល់ឡោះ និងរ៉សូលរបស់លោក និងជាង ការតស៊ូក្នុងផ្លូវរបស់លោកទៀត ពេលនោះ ចូរពួកអ្នកទន្ទឹងរង់ចាំទៅចុះរហូតទាល់តែ អល់ឡោះនឹងនាំមកនូវបទបញ្ជារបស់លោក។ ហើយអល់ឡោះនឹងមិនមគ្គុទ្ទេសឡើយ ចំពោះក្រុមមនុស្សខិលខូច

Choose other languages: