Quran Apps in many lanuages:

Surah Ash-Shura Ayahs #21 Translated in Khmer

اللَّهُ الَّذِي أَنْزَلَ الْكِتَابَ بِالْحَقِّ وَالْمِيزَانَ ۗ وَمَا يُدْرِيكَ لَعَلَّ السَّاعَةَ قَرِيبٌ
អល់ឡោះ ជាអ្នកដែលបាន ដាក់ចុះនូវគម្ពីរ និងជញ្ជីងដោយសច្ចៈ។ ហើយអ្វីដែលឱ្យដឹងដល់អ្នក? សង្ឃឹមថា បរលោកគឺនៅជិតបំផុត
يَسْتَعْجِلُ بِهَا الَّذِينَ لَا يُؤْمِنُونَ بِهَا ۖ وَالَّذِينَ آمَنُوا مُشْفِقُونَ مِنْهَا وَيَعْلَمُونَ أَنَّهَا الْحَقُّ ۗ أَلَا إِنَّ الَّذِينَ يُمَارُونَ فِي السَّاعَةِ لَفِي ضَلَالٍ بَعِيدٍ
ពួកដែលគ?នាជំនឿនឹងបរលោក ទាមទារឱ្យវាឆាប់ដល់។ រីឯពួកដែលបានជឿ ជាពួកកោតញញើតវា ហើយ ពួកគេបានដឹងថា បរលោកនោះគឺពិតជាសច្ចៈ ។ ការពិតពួកដែលបានជីក កកាយក្នុងរឿងបរលោក ពិតជានៅក្នុងការភ័ន្តវង្វេងដ៏សែនឆ្ងាយ
اللَّهُ لَطِيفٌ بِعِبَادِهِ يَرْزُقُ مَنْ يَشَاءُ ۖ وَهُوَ الْقَوِيُّ الْعَزِيزُ
អល់ឡោះ គឺជាអ្នកដែលទន់ភ្លន់បំផុតនឹងពួកអ្នកដែលគោរពលោក លោក បានផ្តល់បរិលាភចំពោះអ្នកដែលលោកប្រាថ្នា។ ហើយលោកជាអ្នកមាន ប្រពលភាពជាអ្នកមានអានុភាព
مَنْ كَانَ يُرِيدُ حَرْثَ الْآخِرَةِ نَزِدْ لَهُ فِي حَرْثِهِ ۖ وَمَنْ كَانَ يُرِيدُ حَرْثَ الدُّنْيَا نُؤْتِهِ مِنْهَا وَمَا لَهُ فِي الْآخِرَةِ مِنْ نَصِيبٍ
ជនណាដែលប្រាថ្នាចង់បាន (ផល) ចំការលោកខាងមុខ យើងនឹងថែមជូនជននោះ នៅក្នុងចំការជននោះ។ ហើយជនណាដែលប្រាថ្នាចង់បានចំការតែលោកិយ យើងនឹងផ្តល់ឱ្យជន នោះនៃលោកិយ ហើយនៅឯលោកខាងមុខ ជននោះគ្មានចំណែកណា មួយសោះឡើយ
أَمْ لَهُمْ شُرَكَاءُ شَرَعُوا لَهُمْ مِنَ الدِّينِ مَا لَمْ يَأْذَنْ بِهِ اللَّهُ ۚ وَلَوْلَا كَلِمَةُ الْفَصْلِ لَقُضِيَ بَيْنَهُمْ ۗ وَإِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
ឬមួយពួកគេមានវត្ថុស៊ីរិក ដែលបានដាក់ច្បាប់ នៃសាសនាឱ្យពួកគេ ដោយអល់ឡោះមិនអនុញ្ញាតករណីនេះ។ ហើយ ប្រសិនបើគ្មានសំដីសម្រេចទេ ប្រាកដជាត្រូវសម្រេចរវាងពួកគេ។ ហើយ ពួកអយុត្តិធម៌សម្រាប់ពួកគេ ពិតជាទណ្ឌកម្មមួយដ៏សែនខ្លោចផ្សា

Choose other languages: