Quran Apps in many lanuages:

Surah As-Sajda Ayahs #10 Translated in Khmer

ذَٰلِكَ عَالِمُ الْغَيْبِ وَالشَّهَادَةِ الْعَزِيزُ الرَّحِيمُ
ទាំងនេះគឺជាអ្នកដឹងនូវអាថ៌កំបាំង និងការ លាតត្រដាង ដែលជាអ្នកពលានុភាព ជាអ្នកអាណិតអាសូរបំផុត
الَّذِي أَحْسَنَ كُلَّ شَيْءٍ خَلَقَهُ ۖ وَبَدَأَ خَلْقَ الْإِنْسَانِ مِنْ طِينٍ
ដែលលោកបានផ្ចិត ផ្ចង់នូវរាល់វត្ថុដែលលោកបានបង្កើតវា។ ហើយលោកបានផ្តើមបង្កើតមនុស្សពីដីឥដ្ឋ
ثُمَّ جَعَلَ نَسْلَهُ مِنْ سُلَالَةٍ مِنْ مَاءٍ مَهِينٍ
ក្រោយមក លោកបានបង្កើតបច្ឆាជនតា(កូនចៅ)របស់មនុស្សពីសារធាតុមួយនៃទឹកដ៏ ថោកទាបបំផុត
ثُمَّ سَوَّاهُ وَنَفَخَ فِيهِ مِنْ رُوحِهِ ۖ وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۚ قَلِيلًا مَا تَشْكُرُونَ
ក្រោយមក លោកបានបំពេញទ្រង់ទ្រាយដល់មនុស្ស ហើយលោក បានផ្លុំទៅក្នុងមនុស្សពីរូហ៍អំពីលោក ហើយលោកបានបង្កើតពួកអ្នក នូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងចិត្តគំនិត។ តិចតួចបំផុតពួកអ្នកសំដែងការដឹងគុណ
وَقَالُوا أَإِذَا ضَلَلْنَا فِي الْأَرْضِ أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۚ بَلْ هُمْ بِلِقَاءِ رَبِّهِمْ كَافِرُونَ
ហើយពួកគេបាន និយាយថា កាលណាពួកយើងបានលិចបាត់ទៅក្នុងដីហើយ តើពួកយើងពិតជាស្ថិតក្នុង ការផ្តល់កំណើតជាថ្មីវិញឬ? ម៉្យាងវិញទៀត ពួកគេគឺជាពួកដែលមិនជឿនឹងជំនួបម្ចាស់ របស់ពួកគេ

Choose other languages: