Quran Apps in many lanuages:

Surah As-Sajda Ayahs #12 Translated in Khmer

ثُمَّ جَعَلَ نَسْلَهُ مِنْ سُلَالَةٍ مِنْ مَاءٍ مَهِينٍ
ក្រោយមក លោកបានបង្កើតបច្ឆាជនតា(កូនចៅ)របស់មនុស្សពីសារធាតុមួយនៃទឹកដ៏ ថោកទាបបំផុត
ثُمَّ سَوَّاهُ وَنَفَخَ فِيهِ مِنْ رُوحِهِ ۖ وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۚ قَلِيلًا مَا تَشْكُرُونَ
ក្រោយមក លោកបានបំពេញទ្រង់ទ្រាយដល់មនុស្ស ហើយលោក បានផ្លុំទៅក្នុងមនុស្សពីរូហ៍អំពីលោក ហើយលោកបានបង្កើតពួកអ្នក នូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងចិត្តគំនិត។ តិចតួចបំផុតពួកអ្នកសំដែងការដឹងគុណ
وَقَالُوا أَإِذَا ضَلَلْنَا فِي الْأَرْضِ أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۚ بَلْ هُمْ بِلِقَاءِ رَبِّهِمْ كَافِرُونَ
ហើយពួកគេបាន និយាយថា កាលណាពួកយើងបានលិចបាត់ទៅក្នុងដីហើយ តើពួកយើងពិតជាស្ថិតក្នុង ការផ្តល់កំណើតជាថ្មីវិញឬ? ម៉្យាងវិញទៀត ពួកគេគឺជាពួកដែលមិនជឿនឹងជំនួបម្ចាស់ របស់ពួកគេ
قُلْ يَتَوَفَّاكُمْ مَلَكُ الْمَوْتِ الَّذِي وُكِّلَ بِكُمْ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ
ចូរអ្នកថាចុះ ម៉ាលីកុលម៉ោត ដែលគេចាត់ទៅកាន់ពួកអ្នក គេនឹងបង្ហើយ ជីវិតពួកអ្នក ក្រោយមកឆ្ពោះទៅកាន់ម្ចាស់របស់ពួកអ្នក គេនឹងត្រឡប់ពួកអ្នកទៅវិញ
وَلَوْ تَرَىٰ إِذِ الْمُجْرِمُونَ نَاكِسُو رُءُوسِهِمْ عِنْدَ رَبِّهِمْ رَبَّنَا أَبْصَرْنَا وَسَمِعْنَا فَارْجِعْنَا نَعْمَلْ صَالِحًا إِنَّا مُوقِنُونَ
ហើយបើសិនអ្នកឃើញ នៅពេលដែលពួកឧក្រិដ្ឋជនឈ្ងោកក្បាលពួកគេ នៅឯម្ចាស់ ពួកគេ ឱម្ចាស់យើង! ពួកយើងបានឃើញហើយ បានឮហើយ ដូច្នេះ សូមលោក ឱ្យពួកយើងត្រលប់ទៅវិញផង ពួកយើងប្រាកដជានឹងសាងកុសល ពួកយើងពិតជា ពួកប្រាកដក្នុងចិត្ត

Choose other languages: