Quran Apps in many lanuages:

Surah As-Sajda Ayahs #20 Translated in Khmer

تَتَجَافَىٰ جُنُوبُهُمْ عَنِ الْمَضَاجِعِ يَدْعُونَ رَبَّهُمْ خَوْفًا وَطَمَعًا وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
ជំនីរបស់ ពួកគេនឹងលើកផុតពីទីដំណេកពួកគេ ដោយបួងសួងទៅម្ចាស់របស់ពួកគេ ដោយ ការកោតខ្លាច និងលោភលន់ ហើយភាគខ្លះនៃអ្វីដែលយើងបានផ្តល់ជាចំណីអាហារ ដល់ពួកគេ ពួកគេធ្វើសទ្ធាទាន
فَلَا تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ جَزَاءً بِمَا كَانُوا يَعْمَلُونَ
ក៏ប៉ុន្តែ រូបនីមួយៗមិនអាចដឹងឡើយ នូវអ្វីដែល គេបានលាក់បំបាំងទុកសម្រាប់ពួកគេ នៃត្រជាក់ភ្នែកទាំងឡាយ ជាការទូទាត់ដោយ សារតែអ្វីដែលពួកគេបានប្រព្រឹត្ត
أَفَمَنْ كَانَ مُؤْمِنًا كَمَنْ كَانَ فَاسِقًا ۚ لَا يَسْتَوُونَ
តើជនដែលបានក្លាយទៅជាអ្នកដែលជឿប្រៀប ដូចជនដែលបានក្លាយជាអ្នកខិលខូចឬ? ពួកគេមិនស្មើគ្នាទេ
أَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَلَهُمْ جَنَّاتُ الْمَأْوَىٰ نُزُلًا بِمَا كَانُوا يَعْمَلُونَ
ចំណែកពួកដែលមាន ជំនឿ ហើយបានសាងកុសល សម្រាប់ពួកគេ គឺសួគ៌ាម៉ាក់វ៉ា ជាការតបស្នងមួយ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ
وَأَمَّا الَّذِينَ فَسَقُوا فَمَأْوَاهُمُ النَّارُ ۖ كُلَّمَا أَرَادُوا أَنْ يَخْرُجُوا مِنْهَا أُعِيدُوا فِيهَا وَقِيلَ لَهُمْ ذُوقُوا عَذَابَ النَّارِ الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ
រីឯពួកអ្នកដែលបានប្រព្រឹត្ត ខិលខូច ទីជ្រកកោនរបស់ពួកគេគឺនរក។ នៅរាល់ដងដែលពួកគេមានបំណងនឹង ចេញពីនរកនោះ គេនឹងនាំពួកគេទៅក្នុងនរកវិញ ហើយគេបាននិយាយទៅកាន់ពួក គេថា ចូរពួកអ្នកភ្លក្សទណ្ឌកម្មនរក ដែលពួកអ្នកធ្លាប់បានបដិសេធពីទណ្ឌកម្មនោះ

Choose other languages: