Quran Apps in many lanuages:

Surah As-Sajda Ayahs #19 Translated in Khmer

إِنَّمَا يُؤْمِنُ بِآيَاتِنَا الَّذِينَ إِذَا ذُكِّرُوا بِهَا خَرُّوا سُجَّدًا وَسَبَّحُوا بِحَمْدِ رَبِّهِمْ وَهُمْ لَا يَسْتَكْبِرُونَ ۩
ការពិត ដែលជឿនឹងអាយ៉ាត់ៗរបស់ យើង តែពួកដែលកាលណាគេបានរំលឹកពួកគេពីអាយ៉ាត់ៗរបស់យើង ពួកគេបាន ផ្តួលខ្លួនដោយស៊ូជោត ហើយពួកគេបានលើកកិត្តិគុណ ដោយការកោតសរសើរ ម្ចាស់របស់ពួកគេ ទាំងពួកគេនឹងមិនវាយឫកក្រអើតក្រអោងឡើយ
تَتَجَافَىٰ جُنُوبُهُمْ عَنِ الْمَضَاجِعِ يَدْعُونَ رَبَّهُمْ خَوْفًا وَطَمَعًا وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
ជំនីរបស់ ពួកគេនឹងលើកផុតពីទីដំណេកពួកគេ ដោយបួងសួងទៅម្ចាស់របស់ពួកគេ ដោយ ការកោតខ្លាច និងលោភលន់ ហើយភាគខ្លះនៃអ្វីដែលយើងបានផ្តល់ជាចំណីអាហារ ដល់ពួកគេ ពួកគេធ្វើសទ្ធាទាន
فَلَا تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ جَزَاءً بِمَا كَانُوا يَعْمَلُونَ
ក៏ប៉ុន្តែ រូបនីមួយៗមិនអាចដឹងឡើយ នូវអ្វីដែល គេបានលាក់បំបាំងទុកសម្រាប់ពួកគេ នៃត្រជាក់ភ្នែកទាំងឡាយ ជាការទូទាត់ដោយ សារតែអ្វីដែលពួកគេបានប្រព្រឹត្ត
أَفَمَنْ كَانَ مُؤْمِنًا كَمَنْ كَانَ فَاسِقًا ۚ لَا يَسْتَوُونَ
តើជនដែលបានក្លាយទៅជាអ្នកដែលជឿប្រៀប ដូចជនដែលបានក្លាយជាអ្នកខិលខូចឬ? ពួកគេមិនស្មើគ្នាទេ
أَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَلَهُمْ جَنَّاتُ الْمَأْوَىٰ نُزُلًا بِمَا كَانُوا يَعْمَلُونَ
ចំណែកពួកដែលមាន ជំនឿ ហើយបានសាងកុសល សម្រាប់ពួកគេ គឺសួគ៌ាម៉ាក់វ៉ា ជាការតបស្នងមួយ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ

Choose other languages: